Insurance

728x90

បុរស​កំហូច បញ្ឆោត​ក្មេងស្រី​២​នាក់​តូចៗ​ទៅ​កើប​អង្កាម នាំ​ចុះ​ប្រឡាយ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​អ្នក​ឃ្វាលគោ​ស្រែក​បង្អើល​

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចំណោម សហ​ការណ៍​ជាមួយ និង​កម្លាំង​ស្រុក​មង្គល​បូរី បាន​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​ក្រោម​អាយុ​១៥​ឆ្នាំ​មិនបាន​សម្រេច​។ ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​-​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ។​


​លោក ស៊ី ឌី អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី បាន​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥​នេះ​ថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ លោក​ក៏បាន តាមដាន​ស្រាវជ្រាវ ។ លោក​ក៏បាន​ដាក់បទបញ្ជា​កម្លាំង​ភ្លាមៗ​តាម​ចាប់ អស់​រយៈពេល​ប្រមាណ​ជា​២​ម៉ោង​នៅ​ថ្ងៃ​ដ៏​ដែរ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅក្នុង​រោង​មង្គល​អាពាហ៍ពិពាហ៍ ស្ថិតនៅ​ភូមិ​រោង​គោក​កណ្តាល ឃុំ​ចំណោម ស្រុក​មង្គល​បូរី​។​


​លោក​បាន​បន្តទៀតថា មុន​កើតហេតុ​ជនសង្ស័យ​បានធ្វើ​ការបោក​បញ្ឆោត​លើ​ក្មេងស្រី​២​នាក់​អាយុ​៧ ឆ្នាំ​ម្នាក់ និង​អាយុ​៨​ឆ្នាំ​ម្នាក់ទៀត​បាន​កុហក់ថា​ទៅ​កើប​អង្កាម​ជាមួយ​ពូ ពូ​នឹង​អោយ​លុយ​ចាយ ភ្លាមនោះ​ក្មេងស្រី​រងគ្រោះ​ក៏​ព្រមទៅ​ជាមួយ​ចំណែក​ក្មេង​ម្នាក់ទៀត​មិន​ទៅ ហើយ​ជនសង្ស័យ​បានអោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​លុះដល់​ចំណុច​កន្លែង​ស្ងាត់​បន្តិច ត្រង់​ប្រឡាយ​ស្រែ​គ្មាន​ទឹក ហើយ​យក​កា​រ៉ុង​ក្រាល​ហើយ​បង្គាប់​អោយ​ក្មេងស្រី​រងគ្រោះ​ដោះអាវ​ខោ​ចេញ តែ​ក្មេងស្រី​មិន​ព្រម​ក៏​ធ្វើ​សកម្មភាព​ស្រាត​តែម្តង ដោយ​មិនទាន់​បានសម្រេច​ផង មួយណា​ក្មេងស្រី​រងគ្រោះ​បាន​ស្រែក​អោយគេ​ជួយ​ចៃដន្យ​មាន​អ្នក​ឃ្វាលគោ​ឮសូរ​សម្លេង​ក៏​ស្ទុះ​មកជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្អើល​បញ្ឈប់​សកម្មភាព ក្រោក​ជិះ​ម៉ូតូ​គេចខ្លួន​តែម្តង​។​


ភ្លាមនោះ​អ្នក​ជួយសង្គ្រោះ​ក្មេងស្រី​បាន​យក​ក្មេងស្រី​រងគ្រោះ​ជូន​មក​ផ្ទះ​ប្រគល់អោយ​ម្តាយ​ផងដែរ ។ លោក​បាន​បន្ថែមថា ម្តាយ​ក្មេងស្រី​មានឈ្មោះ ថៃ សេ​ដា អាយុ​៣៥ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ថ ច ណ អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើនេះ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សោម តឹ​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​រង្វាន​កើត ឃុំ​ចំណោម ស្រុក​មង្គល​បូរី និង​ដកហូត​បាន​យានជំនិះ​មួយគ្រឿង​សំរាប់ធ្វើ​សកម្មភាព គឺ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ច ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខៀវ អត់​ស្លាក​លេខ​។​


​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ខាង លើ​នេះ​ពិតមែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​សាង​សំណំ​រឿង​ជនសង្ស័យ​ខាងលើនេះ​បញ្ជូន ទៅ​សាលាដំបូង ខេត្ត បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕​ដោយ យី​ហាំង​


KA-281801790_n KA-750054722_n KA-224421122_n KA-2009250653_n



បុរស​កំហូច បញ្ឆោត​ក្មេងស្រី​២​នាក់​តូចៗ​ទៅ​កើប​អង្កាម នាំ​ចុះ​ប្រឡាយ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​អ្នក​ឃ្វាលគោ​ស្រែក​បង្អើល​ បុរស​កំហូច បញ្ឆោត​ក្មេងស្រី​២​នាក់​តូចៗ​ទៅ​កើប​អង្កាម នាំ​ចុះ​ប្រឡាយ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​អ្នក​ឃ្វាលគោ​ស្រែក​បង្អើល​ Reviewed by yim PH on 11:08 PM Rating: 5

Entertainment

ads
Powered by Blogger.