Insurance

728x90

ប្រតិភូ​ក្រសួង​សាធារណការ ចុះ​ពិនិត្យ​លទ្ធផល​សម្រេចបាន​ក្នុង​គម្រោង​ជួសជុល​ផ្លូវ​កៅស៊ូ និង​ប្រព័ន្ធ​មេ​លូទឹក​ការពារ​គ្រោះទឹកជំនន់​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដឹកនាំ​ដោយ​លោក តូច​ចាន់​កុសល​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ដឹកជញ្ជូន​នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែមករា ឆ្នាំ​២០១៥ រួម​ដំណើរ​ដោយ លោក កឹម​បុរី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ លោក ហ៊ី​ណាត​អភិបាលរង​ខេត្ត​លោក​លី​ច័ន្ទ​រិទ្ធី​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​លោក អូរ ជី​អូ​រកា​ម៉ូតូ ទីប្រឹក្សាបច្ចេកទេស​គំរោង​ចៃ​ការ​ជប៉ុន​និង​មន្ត្រី​ជាច្រើនរូប​ទៀត​បាន​ចុះមក​ពិនិត្យ​លទ្ធផល​សំរេច​នៃ​ការអនុវត្ត​គំរោង​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ជួយ​ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង ដែលមាន​ផ្លូវ​កៅស៊ូ​ប្រវែង​ជាង​៤​ពាន់​ម៉ែត្រ​និង​ប្រព័ន្ធ​មេ​លូបង្ហូរទឹក​ជាង​២​ពាន់​ម៉ែត្រ​ដើម្បី​ការពារ​គ្រោះទឹកជំនន់​ដែល​ធ្លាប់មាន​កន្លងមក​។​


លោក​លី​ច័ន្ទ​រិទ្ធី​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ គម្រោង ជំនួយឥតសំណង​រប​ស់រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​ត្រូវ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​មេ​លូទឹក​និង​ផ្លូវថ្នល់​ក្នុង​ក្រុង​កំពង់ឆ្នាំង​រួមមាន​៖ ជួសជុល​ផ្លូវជាតិ​លេខ​៥ នៅក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ប្រវែង​២.២០០​ម​ជួសជុល​ផ្លូវ កៅ ស៊ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ប្រវែង​២.៤០០​មក​សាង​ប្រព័ន្ធ​លូ​មេ​បញ្ចេញ​ទឹក​ចោល​ប្រវែង​២៦០០​ម៉ែត្រ ប្រព័ន្ធ លូ​អ៊ុយ​៩៥០​មលូ​មូល​ប្រវែង​៨.៦០០​ម​និង​អណ្តូង​លូ​ប្រវែង​៦៨០​ម​ហើយ ការអនុវត្ត​គំរោង​នេះ​មាន រយៈ ពេល​ជាង​១​ឆ្នាំ​គឺ​ចាប់​អនុវត្តន៍​ពី​ថៃ្ង​ទី​២៥​ខែមេសា​ឆ្នាំ​២០១៣ មក និង​តាម​ការពិនិត្យ​ជាក់ស្តែង​របស់ ប្រតិភូ នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែមករា ឆ្នាំ​២០១៥ នេះ​សំរេចបាន​៩៩,៨​ភាគរយ​ហើយ និង​អ្វីដែល​នៅ​សេសសល់ ត្រូវ កែលំអរ​អ្នកម៉ៅការ​គំរោង និង​អនុវត្ត​អោយ​រួចរាល់​តាម​កិច្ចសន្យា​ដែល​បានគ្រោង​ទុក​។​


​លោក តូច​ចាន់​កុសល​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​បាន​មាន ប្រសាសន៍ថា​៖ សមិទ្ធផល​ថ្មី​នេះ​ដែល​ខេត្តកំពង់ឆ្នាំង​ទទួលបាន​មាន​ផ្លូវ​អ៊ុត​រលោង​ស្អាត និង​ប្រព័ន្ធ​មេ​លូទឹក​ខ្វាត់ខ្វែង យ៉ាងរឹងមាំ​ដើម្បី​ទប់ស្កាត់​គ្រោះទឹកជំនន់ និង​ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​និង​ប្រជា ជន​ជប៉ុន​ជា​ចំណងដៃ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ខេត្តកំពង់ឆ្នាំង​។​


លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​មន្ទីរ​សាធារណការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ជួយ ថែ រក្សា​ការពារ​សមិទ្ធផល​ថ្មី​ដ៏​រឹង​រឹងមាំ​នេះ អោយបាន​គង់វង្ស​ល្អ​និង​ប្រើប្រាស់​អោយបាន យូរអង្វែង​តទៅ ដើម្បី​បំរើ​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាពលរដ្ឋ ដើម្បី​កាត់​ការពារ​គ្រោះទឹកជំនន់ ដែល​ធ្លាប់ ធ្វើអោយ ខូច​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុង​ខេត្ត​កន្លងមក និង​កាត់​រួម​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​យើង តាម​យុទ្ធ សាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហា សេនាបតី តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា​៕​ដោយ រិ​ទ្ធិ ជ័យ


KA-06152 KA-06157 KA-06263​ ​ ​



ប្រតិភូ​ក្រសួង​សាធារណការ ចុះ​ពិនិត្យ​លទ្ធផល​សម្រេចបាន​ក្នុង​គម្រោង​ជួសជុល​ផ្លូវ​កៅស៊ូ និង​ប្រព័ន្ធ​មេ​លូទឹក​ការពារ​គ្រោះទឹកជំនន់​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ ប្រតិភូ​ក្រសួង​សាធារណការ ចុះ​ពិនិត្យ​លទ្ធផល​សម្រេចបាន​ក្នុង​គម្រោង​ជួសជុល​ផ្លូវ​កៅស៊ូ និង​ប្រព័ន្ធ​មេ​លូទឹក​ការពារ​គ្រោះទឹកជំនន់​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ Reviewed by yim PH on 11:56 PM Rating: 5

Entertainment

ads
Powered by Blogger.