Insurance

728x90

ពលរដ្ឋ​ថា​៖ លោក វង្ស ដា​រ៉ា មេការ​ធំ​របស់​ក្រុមហ៊ុន ហ៊​ង​អា​ញ់​ដូនពេញ ឃុបឃិត​ជាមួយ​លោក អ៊ូ សុធី ប្រមូល​ទិញ​ឈើ​មានតម្លៃ​ដឹក​ចេញពី​ឧទ្យាន​ជំរក​សត្វព្រៃ​លំផាត់​

​ខេត្តរតនគិរី ៖ ឧទ្យាន​ដែន​ជំរក​សត្វព្រៃ​លំផាត់ ដែល​ត្រូវបាន​ការពារ ដោយ​ព្រះរាជក្រឹត្យ មាន​ទីតាំង​ក្នុង​ទឹកដី ស្រុក​លំផាត់ មាន​ទំហំ​ប្រមាណ​ជាង ២០​ម៉ឺន​ហិកតា បច្ចុប្បន្នកំពុង​រង​នូវ​ការកាប់បំផ្លាញ យក​ប្រភេទ​ឈើ​សុ​ក្រំ បេង ធ្នង់ ផ្ចឹក ។​ល​។ យ៉ាង​អនាធិបតេយ្យ ដោយ​ជ្រក​ក្រោម​ស្លាក​ដី​សម្បទាន ហើយ​ឈ្មួញ​ទាំង​ណោះ បាន​កាប់បំផ្លាញ និង​ប្រមូល​ឈើ តាម​គ្រប់​រូបភាព ពី​ក្នុងព្រៃ​ដែន​ជំរក​សត្វព្រៃ ដឹក​ចូលមកក្នុង ដែនដី​វិនិយោគ​របស់​ពួកគេ ដោយមាន​ការបើក​ភ្លើង​ខៀវ ពី​មន្ត្រី​ការពារ ដែន​ជំរក​សត្វព្រៃ​លំផាត់ ក្រោម​ការគ្រប់គ្រង របស់លោក អ៊ូ សុធី ដែល​តែងតែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា រិះគន់​ដល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​ការងារ​តាមរបៀប​ជិះសេះ​លែងដៃ​។


ពលរដ្ឋ​បាន​ចោទប្រកាន់ថា លោក វង្ស ដា​រ៉ា ដែលជា​អ្នកទទួលបាន​សិទ្ធិ ប្រមូល​ផល អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​ដែន​វិនិយោគ បន្ត​ពី​ក្រុមហ៊ុន ហ៊​ង​អា​ញ​ដូនពេញ ដែលមាន​ភូមិ​សស្ត្រ​ជាមួយ​ឧទ្យាន​ដែន​ជំរក​សត្វព្រៃ​លំផាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រមូល​ទិញ​ឈើ​ដែល​ប្រជាពលរដ្ឋ ដឹក​យកមក​លក់​ឲ្យ ក្នុង​ក្រុម ហ៊ុន​ដែល​សកម្មភាព​នោះបាន​ក្លាយទៅជា​ប្រភព​ជម្រុញ​ឲ្យ​មានការ​កាប់បំផ្លាញ​ឈើ​ក្នុង​ឧទ្យាន យ៉ាង​ធ្ងន់ ធ្ង​រ​។ ពលរដ្ឋ​បញ្ជាក់ថា តាមរយៈ​សកម្មភាព​នោះ​លោក វង្ស ដា​រ៉ា មាន​ប្រភព​ឈើ​នាំ​ចេញទៅ​ទីផ្សារ​មិនចេះ រីងស្ងួត គួបផ្សំ​ដោយសារតែ លោក អ៊ូ សុធី មេ​ឧទ្យាន​ដែន​ជំរក​សត្វព្រៃ​លំផាត់​បិទបាំង​ដើម្បី​លាភសក្ការៈ​ចាត់ចែង​កញ្ចប់​ប្រចាំខែ​ជូន​ថ្នាក់លើ ដើម្បី​រក្សា​ប៉ុស្តិ៍​ខ្លាញ់​នោះ ។


​អ្នកភូមិ​នៅក្នុង​ង​តំបន់​នោះបាន​ឲ្យ​ដឹងថា ដោយសារ​មាន​អំណោយផល មានប្រើ​រូបភាព​ដាក់​កម្មករ​ប្រដាប់​ដោយ​រណា​យន្ត ចូល​អារឈើ​ប្រណិត តាំង ពី​ព្រលឹម ទល់​ព្រលប់ ហើយ​មាន​រថយន្ត​រ៉េវ នឹង រថយន្ត​បា​កុង លួច​ដឹក​យកមក​ទុក ក្នុង​តំបន់​របស់ខ្លួន យ៉ាង​គគ្រឹកគគ្រេង ដោយឡែក​អ្នកភូមិ និង​ក្រុម​អ្នកស៊ីឈ្នួល កាប់​ឈើប្រណិត និង​ឈើ​សុ​ក្រំ ពី​ក្នុង​ដែន​ជំរក ការពារ​សត្វព្រៃ​លំផាត់ យកមក​លក់​ឲ្យ​លោក​មេការ​ធំ វង្ស ដា​រ៉ា ឈរ​ចាំ​ទិញ​នៅ​ក្រុមហ៊ុន ហ៊​ង​អា​ញ់​ដូនពេញ ដឹក​តាម​គោយន្ត​កន្ត្រៃ ត្រាក់ទ័រ​ត​ទ្រុង បាន​យ៉ាង​អនាធិបតេយ្យ គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប​អ្វី​ឡើយ​។ ដោយសារតែ លោក វង្ស ដា​រ៉ា និង​មន្ត្រី​ការពារ​ដែន​ជំរក​សត្វ បាន​ឃុបឃិត​ចែក​ផលប្រយោជន៍ ជាមួយគ្នា ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​៕ ​


KA-®7



ពលរដ្ឋ​ថា​៖ លោក វង្ស ដា​រ៉ា មេការ​ធំ​របស់​ក្រុមហ៊ុន ហ៊​ង​អា​ញ់​ដូនពេញ ឃុបឃិត​ជាមួយ​លោក អ៊ូ សុធី ប្រមូល​ទិញ​ឈើ​មានតម្លៃ​ដឹក​ចេញពី​ឧទ្យាន​ជំរក​សត្វព្រៃ​លំផាត់​ ពលរដ្ឋ​ថា​៖ លោក វង្ស ដា​រ៉ា មេការ​ធំ​របស់​ក្រុមហ៊ុន ហ៊​ង​អា​ញ់​ដូនពេញ ឃុបឃិត​ជាមួយ​លោក អ៊ូ សុធី ប្រមូល​ទិញ​ឈើ​មានតម្លៃ​ដឹក​ចេញពី​ឧទ្យាន​ជំរក​សត្វព្រៃ​លំផាត់​ Reviewed by yim PH on 4:47 PM Rating: 5

Entertainment

ads
Powered by Blogger.