Insurance

728x90

ជិះ​ម៉ូតូ​ពេលយប់​លឿន​ពេក ពីរ​នាក់​ឪពុក​កូន ដូ​ល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​ខេត្តកណ្តាល ៖ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បុរស​ម្នាក់​ជា​ឪពុក​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​ជា​កូន​របួសធ្ងន់ ខណៈ ពួកគេ ជិះ​ម៉ូតូ​ទិសដៅ​ពី​អ្នក​លឿង មក​ភ្នំពេញ មកដល់​ចំ​ណូង​កើតហេតុ​បាន​រេ​ចង្កូត​ដួល បោក​ទៅនឹង​ថ្នល់ ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧ -២៨ ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង ១៩​និង​៥០ នាទី​យប់ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ដោយ​គ្រោះថ្នាក​នេះ​បង្កដោយ​ខ្លួនឯង​។​


​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​សេ​១០០ ស៊េរី​១៩៩៩ ពាក់​ស្លាក​លេខ ឃ​១០៧០ កច​១ ពណ៌​ក្រហម ធើ្វ​ដំណើរ​ពី​អ្នក​លឿង ទិសដៅ​ទៅ​ភ្នំពេញ ពេលមកដល់​ត្រង់ចំណុច​កើតហេតុ រេ​ចង្កូត​ដួល​បោក​នឹង​ថ្នល់ បណ្តាល​ឲ្យ​ជនរងគ្រោះ​មានឈ្មោះ លឹម សា​មិត្ត ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ត្រូវជា​ឪពុក​បាន​ស្លាប់ និង​ម្នាក់ទៀត​ជា​កូន មានឈ្មោះ លឹម វាសនា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ​។ ជនរងគ្រោះ​មាន​ទីលំនៅ ភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​៕ ​


KA-1KD KA-2KD KA-3KD



ជិះ​ម៉ូតូ​ពេលយប់​លឿន​ពេក ពីរ​នាក់​ឪពុក​កូន ដូ​ល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ជិះ​ម៉ូតូ​ពេលយប់​លឿន​ពេក ពីរ​នាក់​ឪពុក​កូន ដូ​ល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ Reviewed by yim PH on 6:15 PM Rating: 5

Entertainment

ads
Powered by Blogger.