Insurance

728x90

អាជ្ញាធរ​ចាប់​ចុះ​ណែនាំ​អប់រំ អាជីវករ​ដាក់លក់​រំ​លោភ​លើ​ចំណីផ្លូវ​ជុំវិញ​ផ្សារលើ​ក្រុងព្រះសីហនុ ឲ្យ​គិតគូរ​ពី​សណ្តាប់ធ្នាប់ និង​អនាម័យ​

ខេត្ត​ព្រះសីហនុ​៖ ដើម្បី​បញ្ជៀ​ស​នៅ​ភាព​កកស្ទះ​នៅតាម​កំណាត់​ផ្លូវ​ជុំវិញ​ផ្សារ និង​ដើម្បី​ត្រៀម​អប់អរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន នា​ព្រឹក​ថ្ងៃទី​១៣ មករា​ឆ្នាំ​២០១៥ កម្លាំងចម្រុះ​ថ្នាក់ក្រុង ដឹកនាំ​ដោយ​លោក រាជ សុវណ្ណ សហកា​ជាមួយ​លោក រស់ គឺ​ម ប្រធាន​គ្រប់គ្រង​ផ្សារលើ​បាន ចុះ​រៀប​ប​ចំ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​ផ្សារលើ អប់រំ​ណែនាំ​អាជីវករ​លក់ដូរ អោយ​ចេះ​ថែទាំ​អនាម័យ រៀបរយ​អោយមាន​សណ្តាប់ធ្នាប់ ធ្វើយ៉ាងណា​អោយមាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​។​ ​ ​


​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​ចុះ​រៀបចំ​សណ្តាប់​នា​ព្រឹក​ថ្ងៃទី​១៣​មករា លោក រាជ សុវណ្ណ អភិបាលរងក្រុង​ព្រះសីហនុ ទទួលបន្ទុក​សណ្តាប់ធ្នាប់ បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ភាពខ្វះ សណ្តាប់ធ្នាប់ ដោយសារតែ​បងប្អូន​អាជីវករ​មួយចំនួន បានដាក់​លក់​នៅលើ​ផ្លូវ​បង្ក​អោយ​ផ្លូវ​នៅ​រួម​តូច លំបាក​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ដែល​បានមក​ទិញ​ទំនិញ និង ដើរ​ទស្សនា ក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ ទើប​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​សហការ​ជាមួយ​ប្រធាន​គ្រប់គ្រង​ផ្សារ​រលើ រៀបចំ​ឡើងវិញ​នូវ​សណ្តាប់ធ្នាប់ ដោយបាន​កំណត់អោយ​អាជីវករ​ដាក់តាំង​លក់​អោយបាន​ត្រឹមត្រូវ មាន​របៀបរៀបរយ មិន​លក់​រំលោភ​ចំណីផ្លូវ ដោយ​ទុក​កន្លែង​ចត​រថយន្ត ម៉ូតូ យ៉ាងតិច​២ ម៉ែត្រ​ជុំវិញ​ផ្សារ ប្រសិនបើ​អាជីវក​រណា​នៅតែ​លក់​រំលោភ​ចំណីផ្លូវ​បន្តទៀត​នោះ អាជ្ញាធរ​ក្រុង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​


លោក​បាន​បន្តថា ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​គឺ ទី​១- ដើម្បី ប​ញ្ជឿ​ស​ការកកស្ទះ ចរាចរណ៍​នៅ​ជុំវិញ​ផ្សារ ទី​២ -​ដើម្បី​រៀបចំ​សោ​ភ័​ណ្ឌ​ភាព និង បរិស្ថាន​នៅ​ជុំវិញ​ផ្សារ ទី​៣- ត្រៀម​អប់អរ​ពី​ធី​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន នា​ថ្ងៃ​ខាងមុខ​ដែលមាន ភ្ញៀវ​ទេសចរណ៍​រាប់ម៉ឺន​នាក់ ចូល​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ ​


លោក រស់ គីម ប្រធាន​គ្រប់គ្រង​ផ្សារលើ​ក្រុងព្រះសីហនុ ក៏បាន​បញ្ជាក់ដែរថា បញ្ហា​សណ្តាប់ធ្នាប់​នេះ​គឺជា​រឿង​ស្មុកស្មាញ​បំផុត ព្រោះថា​អាជីវករ​មួយចំនួន​ហាក់​ពុំ​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ផ្សារ​នោះទេ ដោយ​ពួកគាត់​គិតតែ​ប្រជែង​គ្នា​លក់​អោយបាន​មុខ​គេ​ដើម្បី​ដណ្តើម​ម៉ូយ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខនេះ ក្រុម​គណៈកម្មាការ​ផ្សារ​មាន​គម្រោង បង្កើត​ផ្សារ​មេឃ ដែលមាន​ទីតាំង​ក្នុង​បរិវេណ​ចំហៀង​ផ្សារ​ដើម្បី​បញ្ជៀ​ស​នៅ​ការ​ដាក់លក់​គ្មាន​សណ្តាប់ធ្នាប់​ដូច​សព​ថ្ងៃនេះ​៕ ដោយ កោះរ៉ុង​ ​


KA-02577 KA-02582



អាជ្ញាធរ​ចាប់​ចុះ​ណែនាំ​អប់រំ អាជីវករ​ដាក់លក់​រំ​លោភ​លើ​ចំណីផ្លូវ​ជុំវិញ​ផ្សារលើ​ក្រុងព្រះសីហនុ ឲ្យ​គិតគូរ​ពី​សណ្តាប់ធ្នាប់ និង​អនាម័យ​ អាជ្ញាធរ​ចាប់​ចុះ​ណែនាំ​អប់រំ អាជីវករ​ដាក់លក់​រំ​លោភ​លើ​ចំណីផ្លូវ​ជុំវិញ​ផ្សារលើ​ក្រុងព្រះសីហនុ ឲ្យ​គិតគូរ​ពី​សណ្តាប់ធ្នាប់ និង​អនាម័យ​ Reviewed by yim PH on 1:39 PM Rating: 5

Entertainment

ads
Powered by Blogger.