មនុស្សប្រុសស្រី៣នាក់ ពេលពួកគេយកសំរាមទៅបោះចោល នៅពេលយប់តាមផ្លូវសាធារណៈ ត្រូវបានប្រជាការពារ និងសមត្ថកិច្ចចាប់ខ្លួនយកមកអប់រំ
ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានការរឹតបណ្តឹងលើអនាម័យ សណ្តាប់ធ្នាប់ របស់លោកអភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១៤ និងនៅពេលទៀបភ្លឺព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ មនុស្សប្រុសស្រី៣នាក់ ត្រូវបានប្រជាការពារ និងសមត្ថកិច្ចចាប់ខ្លួន ដើម្បីអប់រំ និងធ្វើកិច្ចសន្យានៅពេលពួកគេដឹកសំរាមតាមផ្ទះយកមកចាក់ចោលនៅតាមផ្លូវចិញ្ចើមផ្លូវសាធារណៈក្នុងសង្កាត់កំពង់ឆ្នាំង និងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ ករណីទី១ប្រជាការពារ ចាប់បាន ឈ្មោះ ទូច ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា នៅចំណុចខាងកើតស៊ីម៉ាក់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង នៅពេលគេដឹកសំរាមតាមរ៉ឺម៉កម៉ូតូ១គ្រឿងយកទៅចាក់ចោលនៅចំណុចខាងលើ។
ករណីទី២នៅវេលាម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ច នគរបាលប៉ុស្តិរដ្ឋបាលប្អេរចេញល្បាត ចាប់បាននារី២នាក់ឈ្មោះស៊ី ស៊ីថា អាយុ២៩ឆ្នាំ និងប្អូនស្រីម្នាក់ទៀត រស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ដែលបានជិះ ម៉ូតូយក សំរាមមួយស្បោងមកបោះចោលនៅចំណុចកែងជ្រុងខាងលិច តារាងបាល់ទាត់ មុខសា លាខេត្តកំពង់ឆ្នាំង។
ក្រោយពីឆ្លងយោបល់លោកអភិបាលក្រុងកំពង់ឆ្នាំង និងលោកចៅសង្កាត់ទាំង២ សមត្ថ កិច្ចមូលដ្ឋានបានអប់រំដល់ជនទាំង៣នាក់ខាងលើ និងអោយពួកគេធ្វើកិច្ចសន្យា បញ្ឈប់ ការយកសំរាមមកចាក់ចោលតាមទីសាធារណៈបន្តទៀត បើពេលក្រោយពួកគេ នៅ តែប្រព្រឹត្តសមត្ថកិច្ចនិងអាជ្ញាធរ នឹងមិនអត់អោនអោយឡើយ គឺត្រូវធ្វើការផាក ពិន័យ តាមផ្លូវច្បាប់។
ទាក់ទងនិងរឿងខាងលើនេះនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកាល ពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ លោក ឈួរ ចន្ទ័ឌឿន ប្រធានគណៈបញ្ជាការឯកភាព ខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ទិសដៅអោយអាជ្ញាធរតាមមូលដ្ឋានរឹតអ នាម័យ សណ្តាប់ធ្នាប់ និងបង្ក្រាបទប់ស្កាត់អោយបានអ្នកលួចដឹកសំរាមយកទៅបោះ ចោលនៅពេលយប់តាមចិញ្ចើមផ្លូវសាធារណៈ ក៏ដូចតាមទីសាធារណៈនៅក្នុងក្រុង និង នៅតាមមូលដ្ឋាន ដោយត្រូវធ្ចើការអប់រំ បើមិនរៀងចាលទេត្រូវធ្វើការផាកពិន័យអោយ បានម៉ឺងម៉ាត់មិនត្រូវអត់ឱនឡើយ៕ ដោយ រិទ្ធិ ជ័យ