សមត្ថកិច្ចចាប់ដកហូត ម៉ូតូកែឆ្នៃយ៉ាងចម្លែកឆ្នាំ២០១៥ មួយគ្រឿងមិនអោយធ្វើចរាចរណ៍បន្តទៀត
ខេត្តកំពង់ឆ្នាំង៖ ម៉ូតូកែឆ្នៃចម្លែកមួយគ្រឿងផលិតតាមទំនើងចិត្តនៅឆ្នាំ២០១៥ ត្រូវបាននគរបាល ក្រុងកំពង់ឆ្នាំង ចាប់ដកហូតពីម្ចាស់មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង មិនអោយចរាចរណ៍ លើផ្លូវបន្តទៀតព្រោះខុសកែឆ្នៃខុសបច្ចេកទេស និងដោយអ្នកបើកបរស្រវឹងបើកបង្ហោះជុំវិញ វង្វង់មូល លេង។ការដកហូតនេះបានកើតឡើងនៅវេលាម៉ោងនិង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២១០៥ នៅចំណុចរង្វង់មូលវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង។
លោក ញ៉ោក ប៊ុនធីអធិការរងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ មុនពេលចាប់ឃាត់ ម៉ូតូ ខាងលើនេះ គឺនៅពេលលោកកំពុងដាក់កម្លាំងឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាម គោលដៅ ស្រាប់តែប្រទះឃើញម៉ូតូខាងលើនេះ បើកបរដោយយុវជនម្នាក់ បានបើកបង្ហោះលេងជុំវិញ វង្វង់មូលវិមានឯករាជ្យលោកបានក៏អោយមន្ត្រីនគរបាលស្ទាក់ចាប់ ហើយបានដឹងថាអ្នកបើកម៉ូតូ ស្រវឹង ទៀតផង ទើបលោកឆ្លងយោបល់ថ្នាក់លើ សម្រចអោយឃាត់និងដកហូតរក្សាទុកនៅអធិការ នគរបាល ក្រុងកំពង់ឆ្នាំង ដោយមិនអនុញ្ញាតអោយធ្វើចរាចរណ៍នៅលើផ្លូវជាតិទៀតឡើយ។
ម៉ូតូកែឆ្នៃនេះ ជាម៉ូតូមានតែដែកឆ្អឹងតួម៉ូតូតួប្រុសបំពាក់ម៉ាស៊ីន គ្មានធុងសាំងគ្មានភ្លើងបំភ្លឺ មានបំពុងស៊ី ម៉ាំងតែមួយកំណាត់ឮផ្អើលគេឯងចំណែកធុងសាំងវិញគេដាក់តែដបជ័រមួយបង្ហូរចូលម៉ាស៊ីន ឯកែបម៉ូតូ វិញ គេដាក់តែក្តារឈើមួយបន្ទះ ចាប់ស្លាកលេខភ្នំពេញ1-F9591នៅលើឈ្នាន់ជំហៀងខុសទំនង គេមិន ដឹងថាជាម៉ូតូម៉ាកអីទេ ដែលមន្ត្រីនគរបាលដាក់ឈ្មោះម៉ូតូកូនកាត់ឆ្នាំ២០១៥។
លោក សំ សិទ្ធី អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០ ១៥នេះថា៖ម្ចាស់ម៉ូតូនេះជាក្មេងស្ទាវ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក្នុងពេលសមត្ថកិច្ចដកបាន ឡូឡា យ៉ាងខែករែងច្រចេងច្រងាងដាក់មន្ត្រីនគរបាលក្រុងមិនតិចឡើយដោយអំណាចសុរាព្រោះតែមិនចង់អោយសមត្ថកិច្ចដកហូតម៉ូតូគេ ដោយគេសួថាតើគេខុសអី..!! ហើយក្រោយពេលសមត្ថកិច្ចដកហូតរួចមក រូបគេបានហៅបក្ខពួកជាច្រើននាក់ជិះម៉ូតូក្រវែលអធិការដ្ឋាននគរបាលក្រុង ដៀមដាមអោយសមត្ថកិច្ច ចង់បង្ករឿងទៀតផង។
លោកអធិការបញ្ជាក់អោយដឹងថា៖កំហុសរបស់គេគឺ៖ ទី១ស្រវឹងក្នុងពេលបើកបរ ទី២កែឆ្នៃម៉ូតូ ខុស បច្ចេកទេសមិនធានាសុវត្តិភាពក្នុងពេលបើកបរ ដែលម៉ូតូបែបនេះក្នុងច្បាប់មិនអាច ធ្វើចរាចរណ៍ លើផ្លូវជាតិបានឡើយ៕ ដោយ រិទ្ធិ ជ័យ