Insurance

728x90

បេក្ខជន​ប្រឡង​ចម្រៀង​៣៦​នាក់ បាន​ជាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្ត នៅ​ស្ថានីយ៍ វិទ្យុ​ឫទ្ធិ​សែន​FM 99.75 ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ បេក្ខជន​បេ​ក្ខ​នារី ដែល​បាន​ប្រឡង​ចំរៀង​ជាប់​វគ្គ​ទី​១ ចំនួន​៣៦​នាក់​(​ស្រី​៧​នាក់​) នៅ​ព្រឹក ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥​នេះ បានមក​កាន់​ស្ថា​នី​យ៏​វិទ្យុ​ឬ​ទ្ឋិ​សែន​FM 99.75 មាន​ទីតាំងនៅ​ភូមិ​ឃ្លាំង ប្រាក់ សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​ជាថ្មី​ម្តងទៀត ដើម្បី​ចូលរួម​ប្រឡង​ចំរៀង​ជម្រុះ​វគ្គ​កណ្តាល​ផ្តាច់​ព្រ័​ត្ត សម្រាប់​ឈានដល់​ប្រឡង​ក្នុង​ផ្តាច់​ព្រ័​ត្ត​នៅ​ដើមខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​ខាងមុខនេះ​ទៀត​។


​លោក សុខ ឧ​ត្ត​ម ប្រធាន​ស្ថានីយ​វិទ្យុ ឫទ្ធិ​សែន ដែលជា​អ្នករៀបចំ​កម្ម​វី​ធី​ប្រឡង​ចំរៀង​នេះ​បាន​ ​អោយដឹងថា​៖ នេះ​ជាការ​ប្រ​ឡប​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្ត ដោយ​គណៈកម្មការ​បាន​សម្រេច យក​អ្នក ដែល មាន​សមត្ថភាព​ទៅ​ប្រឡង​ផ្តាច់​ព្រ​ត្ត័​នៅ​ដើមខែ​កុ​ម្ភះ​ខាងមុខនេះ​ក្នុង​កម្មវិធី​“​សម្លេង​ខ្ញុំ​សំនៀង​ខ្ញុំ​” ក្នុង​ស្ទី​ត​យោ​វិទ្យុ​តែម្តង​។ ​ ​


​លោក​បាន​បញ្ជាក់ថាៈ ការរៀបចំ​អោយមាន​ការប្រឡង​ចំរៀង​សម័យ និង​ចំរៀង​បុរាណ នៅពេលនេះ គឺមាន​គោលបំណង​ជួយ​លើកស្ទួយ​វិស័យ​សិល្បៈ​ផ្នែក​ចំរៀង​របស់​ខ្មែរ​យើង​និង​ប្អូនៗ​យុវជន យុវនារី​ដែល មានបំណង​ចាប់យក​អាជីព​ចម្រៀង មាន​សេចក្តីក្លាហាន​និង​ហ៊ាន​ឡើង​ប្រឡង​ចោល រួម​ក្នុងការ ប្រកួត​បញ្ចា​ញ​សមត្ថភាព ដើម្បី​ក្លាយជា​អ្នកចំរៀង​មាន​ប្រជាប្រិយភាព​ក្នុង​អនាគត​។ កាលពី​វគ្គ​ទី​១​មាន​ ​បេក្ខជន​១០១​នាក់ ក្នុងពេល​ប្រឡង​គណៈកម្មការ​បា​នស​ម្រ​ច​ជម្រុះ​សល់​តែ​៣៦​នាក់ ដែល​ត្រូវ​ប្រឡង​នៅ​ ​វគ្គ​កណ្តាល​ផ្តាច់​ព្រ័​ត្ត​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា​នេះ ។


​ចំពោះ​បេក្ខជន​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​ពា​ន្ត​១​និង​ថវិកា​ចំនួន​១​លាន​រៀល​លេខ​២​ទទួលបាន​ថវិការ​ចំនួន​៧០​ម៉ឺន​រៀល និង​លេខ​៣​ទទួលបាន​ថវិការ​៥០​ម៉ឺន​រៀល​។ អ្នកទទួលបាន ជ័យលាភី​លេខ​១​លេខ​២​និង​លេខ​៣​ត្រូវ​បានទទួល​ការអញ្ជើញ​ទៅ​ដើរ​កំសាន្ត​នៅ​ក្រុងព្រះសីហនុ​រយៈពេល​២​ថ្ងៃ​២​យប់ ដែល​រាល់​ការចំណាយ​ទាំងអស់​ជា​របស់​ស្ថានីយ៍​វិទ្យុ​ឬ​ទ្ឋិ​សែន​FM 99.75 និង​មួយផ្នែក​ទៀត​មានការ​ឧបត្ថម​ពី​ដៃគូ​ពាណិជ្ជកម្ម​ស្ថានីយ៍​របស់លោក​៕ ដោយ រិ​ទ្ធិ ជ័យ


KA-12KC KA-13KC KA-06119



បេក្ខជន​ប្រឡង​ចម្រៀង​៣៦​នាក់ បាន​ជាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្ត នៅ​ស្ថានីយ៍ វិទ្យុ​ឫទ្ធិ​សែន​FM 99.75 ខេត្តកំពង់ឆ្នាំង​ បេក្ខជន​ប្រឡង​ចម្រៀង​៣៦​នាក់ បាន​ជាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្ត នៅ​ស្ថានីយ៍ វិទ្យុ​ឫទ្ធិ​សែន​FM 99.75 ខេត្តកំពង់ឆ្នាំង​ Reviewed by yim PH on 5:06 PM Rating: 5

Entertainment

ads
Powered by Blogger.