សពជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia ទើបរកឃើញ ៩០នាក់
ហ្សាការតា៖ ក្រុមសង្គ្រោះ ក្នុងរយៈពេលជាងមួយខែ ក្រោយការធ្លាក់យន្តហោះ របស់ អាកាសចរណ៍ AirAsia នោះ ទើបតែស្រង់ បានសពចំនួន ៩០នាក់ ប៉ុណ្ណោះ ចេញពី ដែនទឹកកោះជ្វា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ក្នុងចំណោម ជនរងគ្រោះសរុប នៅលើ ជើងហោះហើរ QZ8501 នោះចំនួន ១៦២នាក់។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ដោយដកស្រង់សម្តីលោក នូរូល ខារលីណា មន្ត្រីផ្នែករុករក និង សង្គ្រោះឥណ្ឌូណេស៊ី ប្រាប់ឲ្យដឹងតាមទូរស័ព្ទថា “រហូតមកដល់ពេលនេះ សព ៩០នាក់ហើយត្រូវ បានរកឃើញ។ ការរុករកនៅ តែបន្ត ដែលដឹកនាំដោយក្រុមសង្គ្រោះឥណ្ឌូណេស៊ី សហការជាមួយដៃគូ ក្នុងតំបន់ផ្សេងទៀត”។
គួរបញ្ជាក់ថា ជើងហោះហើរ QZ8501 បានធ្លាក់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ពេលកំពុង ធ្វើដំណើរពីឥណ្ឌូណេស៊ី ទៅសិង្ហបុរី ដោយមានមនុស្សជិះនៅលើនោះសរុប ១៦២នាក់។ មួលហេតុនៃការធ្លាក់ ត្រូវបានគេស្តីបន្ទោស ទៅលើអាកាសធាតុអាក្រក់នៅកណ្តាលសមុទ្រ ដែលយន្តហោះឆ្លងកាត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1K9Cyqg
via IFTTT