ប៉ូលិសបំបែកសំបុកក្រុមកាច់ករម៉ូតូ ដ៏សកម្មនៅខេត្តព្រះសីហនុឃាត់ខ្លួន៤នាក់
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៤នាក់ជាប់ចោទករណីចោរកម្ម (កាច់ករម៉ូតូ-ឆក់) ដ៏សកម្មនៅខេត្តព្រះសីហនុ ក្នុងនោះមានម្នាក់ចាប់តាមដីកា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហកាកម្លាំងអធិការ និងប៉ុស្តិ៍រដ្ឋាបាល បង្ក្រាបបានជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។
លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យ បណ្តឹងពីជនរងគ្រោះមកជាបន្តបន្ទាប់មក កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់ ដោយទទួលបានពន្លឺជាច្រើនជុំវិញករណីចោរកម្មនេះ រហូតនៅវេលាម៉ោង១៣ និង០០នាទីរសៀលកម្លាំងជំនាញសហការជាមួយកម្លាំងអធិការ និងប៉ុស្តិ៍រដ្ឋាបាលបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះតាំង ឈៀង ឡុក ហៅពៅ ហៅរ៉ា តាមដីការបង្គាប់ដោយចាប់ខ្លួនបាននៅ ចំណុច ផែរ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣សង្កាត់លេខ៣ យកមកសាកសួរ។
ក្រោយពីសាកសួរឈ្មោះតាំង ឈៀង ឡុក ហៅពៅ ហៅរ៉ា ទើបឈានទៅឃាត់ខ្លួនជនសង្ស័យទី២មានឈ្មោះ ថន ចាន់ធឿន ហៅគា ភេទ ប្រុស នៅចំណុចក្បែរផ្សារឃ្លាំងលើ ស្ថិត ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ យកមក សាកសួរបន្ថែម។ ក្រោយពីធ្វើការសាក សួរជិតមួយម៉ោង កំលាំងជំនាញបានបន្តទៅឡោមព័ទ្ធជនសង្ស័យទី៣ ឈ្មោះ លឿង លី ភេទ ប្រុស អាយុ២៨ឆ្នាំ នៅចំណុចម្តុំក្រោយផ្សារលើក្រុងព្រះសីហនុ ស្ថិតក្នុងក្រុមទី៣២ ភូមិ១ សង្កាត់លេខ៤ និងជនសង្ស័យទី៤ឈ្មោះ មឿន ភាព ហៅខ្មៅ ហៅតឿ ភេទប្រុស អាយុ៣៥ឆ្នាំ នៅចំណុចភូមិ១ សង្កាត់លេខ៤ រួមជាមួយប្រពន្ធឈ្មោះ ច្រឹក ម៉ៅ (ពុំមានពាក់ព័ន្ធដោះ លែងក្រោយសាកសួរ)។
ក្នុងយុទ្ធនាការនោះផងដែរ កម្លាំងជំនាញបានរកឃើញនូវសម្ភារៈរបស់ជនសង្ស័យធ្វើសកម្ម ភាពមួយចំនួន និង ម៉ូតូចំនួន២គ្រឿងម៉ាកគ្លីកពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូ អ៊ែប្លែតពណ៌ខ្មៅ គ្មានស្លាកលេខ។ សូមបញ្ចាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំង៤នាក់ ដែលបានចាប់ខ្លួនោះមាន៣នាក់ (ជនសង្ស័យទី២-ទី៣-ទី៤) ជាមុខសញ្ញាទើប ចេញពីពន្ធធនាគារ ពាក់ព័ន្ធករណីចោរកម្ម និង ប្លន់។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសាក សួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ សមុទ្រខៀវ
http://ift.tt/1P1MpPL