ពិធីករទូរទស្សន៍ BBC រំលោភមនុស្ស ៦០នាក់ នៅមន្ទីរពេទ្យ
អង់គ្លេស៖ យោងតាមព័ត៌មាន ស៊ិនហួ ចេញផ្សាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះបានឲ្យដឹងថា លោក Jimmy Savile ជាពិធីកររបស់ សា្ថនីយ៍ទូរទស្សន៍ ដ៏ល្បីរបស់ចក្រភពអង់គ្លេស BBC និងជាសមាជិកមូលនិធិរ៉ៃអង្គាសប្រាក់ ដើម្បីមនុស្សធម៌ បានរងការចោទប្រកាន់ ថា បានរំលោភមនុស្សចំនួន៦០នាក់ អាយុចម្លោះពី៨ ដល់៤០ឆ្នាំ នៅក្នុងមន្ទីរពេទ្យ គិតចាប់តាំងពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៩២ ។នេះបើតាមរបាយការណ៍ ឯករាជ្យមួយបានឲ្យដឹង ។
Jimmy Savile បានរំលោភមនុស្សទាំង៦០នាក់នោះ នៅក្នុងមន្ទីរពេទ្យ Stoke Mandeville Hospital មានទីតាំងនៅតំបន់ Aylesbury ចក្រភពអង់គ្លេស ។
សូមជម្រាបផងដែរថា លោក Jimmy Savile បានជួយរ៉ៃអង្គាសប្រាក់ជាង ៦១លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីមនុស្សធម៌ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកក៏បានរងការចោទប្រកាន់ ពីបទរំលោភរាប់រយករណីផងដែរ បន្ទាប់ពីលោកបាន ស្លាប់បាត់បង់ជីវិត កាលពីខែតុលា ឆ្នាំ២០១១ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1vEKGfh