Insurance

728x90

ជំពាក់​លុយ​អង្គការ​៣​ពាន់​ដុល្លារ លួច​គោ​គេ​បំណង​លក់​យកលុយ​សង តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​ចោរលួច​គោ​ម្នាក់ ត្រូវបាន​ប្រជា​លពរ​ដ្ឋ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បាន​លួច​ចាប់​គោ​ញី​១​ក្បាល ដែល​គេ​លែងអោយ​ស៊ី​ស្មៅ​នៅ​ចំណុច​ព្រៃស្តុក​ក្រៀល បំណង យក​លក់​យកលុយ​សង​អង្គការ ដែល​គេ​ជំពាក់​៣​ពាន់​ដុល្លា​។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងភូមិ​បឹង​ស្ទេង ឃុំ​ខ្លូ​ង​ពពក ស្រុក​ទឹកផុស​។​


​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កម្រិត​ស្រាល​ខេត្ត​បានអោយដឹងថា​៖ បុរស​ជា​ ​ចោរ​ខាងលើនេះ​មានឈ្មោះ នៅ ធី​ម អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តាំង​ធ្នង់ ឃុំ​ជៀប ស្រុក​ទឺ​ក​ផុស​។​ ​មុនពេល​ចាប់ខ្លួន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​បានទទួល​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ​ថាៈ​ ​មាន​ជនសង្ស័យ​ម្នាក់​បាន​លួច​ចាប់ និង​ដឹកយក​គោ​ញី​១​ក្បាល ដែល​ម្ចាស់​គេ​លែងអោយ​ស៊ី ស្មៅ​នៅ​ចំណុច​ខាងលើ ពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច ក៏បាន​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជន សង្ស័យ​រូបនោះ​បាន​យកមក​សារ​សួរ​យក​ចម្លើយ​តាម​និតិ​វិធី​។​


​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា​៖ រូបគេ​ពិតជា​បាន​លួច​គោ​ញី​១​ក្បាល​ ​នោះ មែន​បំណង​យកទៅលក់​យកលុយ​សង​អង្គការ​ដែល​គេ​នៅ​ជំពាក់​៣​ពាន់​ដុល្លា​។ ជនល្មើស​ ​បាន​អោយដឹងទៀតថា​៖​ពីមុនមក​កាល​គេ​និង​ប្រពន្ធ​មិនទាន់​លែងលះគ្នា រូបគេ​បាន​ខ្ចីលុយ​អង្គ​ ​ការ​ចំនួន​៤​អង្គការ មាន​អេ​លី​ស៊ី​ដា​២​កន្លែង ក្រេ​ឌី​ត​១​កន្លែង និង​ស្ថាបនា​១​កន្លែង យកប្រាក់ សរុប បាន​ចំនួន​៦​ពាន់​ដុល្លារ ហើយ​ក្រោយមក​បាន​សង​គេ​ជា​បន្តបន្ទាប់​អស់​ចំនួន​៣​ពាន់​ដុល្លារ មកដល់ពេលនេះ​នៅ​ជំពាក់​គេ​៣​ពាន់​ដុល្លារ​ទៀត​។​


​ក្រោយពី​ប្រពន្ធ​បាន​លែងលះគ្នា​ទៅ​បន្ទុក​នៃ​ការសង​ប្រាក់​អង្គការ​បាន​ធ្លាក់​មកលើ​ខ្លួនគេ​ជា​អ្នក​សង​ខ្លួនឯង​។ ដោយ​អង្គការ​មក​បង្ខំ​ទារប្រាក់​ជា​រៀងរាល់ខែ​ខ្លួន​គ្មាន​លុយ​សង ទើប​ខ្លួន​បានសម្រេច​ចិត្ត​មក​លួច​គោ​ញី​គេ​១​ក្បាល​នេះ​បំណង​យកទៅលក់ អាច​បាន​ប្រាក់​ពី​៣០០​ទៅ​៤០០​ដុល្លារ​ដើម្បី​យកលុយ​សង​អង្គការ​។ ប៉ុន្តែ​ពេល​កំពុង​លួច​ដឹកគោ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​


​ជនល្មើស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ទឹកផុស​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រគល់អោយ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បន្ថែ​ ​ម បញ្ជូន​ខ្លូន​ជនល្មើស​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​។​


​ចំណែក​គោ​ញី​១​ក្បាល​សម្បុរ​ចំប៉ា មាន​កំពស់​១.១៥​ម៉ែត្រ ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក នៅ អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ទឹកផុស​។ ដោយឡែក​ម្ចាស់​គោ​មិនទាន់​ដឹងថា​ជា​របស់​អ្នក ណា​នៅ ឡើយ​ទេ​ហេតុនេះ​សមត្ថកិច្ច​សុំ​អំពាវនាវ​អោយ​ម្ចាស់​គោ​មក​ទាក់ទង​សុំ​យក​គោ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឺ​ក​ផុស និង​សុំ​អោយមាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​៕ រិ​ទ្ធិ ជ័យ ​


KA-01739 KA-47658




http://ift.tt/1Amy2wE
ជំពាក់​លុយ​អង្គការ​៣​ពាន់​ដុល្លារ លួច​គោ​គេ​បំណង​លក់​យកលុយ​សង តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ជំពាក់​លុយ​អង្គការ​៣​ពាន់​ដុល្លារ លួច​គោ​គេ​បំណង​លក់​យកលុយ​សង តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ Reviewed by yim PH on 9:27 PM Rating: 5

Entertainment

ads
Powered by Blogger.