Insurance

728x90

រថយន្តឡិចស៊ីស ជាន់ហ្រ្វាំង គេចចង្ហុក ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បើកបុក ពេញទំហឹង

ខេត្តកណ្តាលៈ រថយន្តឡិចស៊ីស GX470 ១គ្រឿង បើកយ៉ាងលឿនជាន់ហ្រ្វាំង ទាំងកំរោលគេចចង្ហុកនៅខាងមុខ បណ្តាលឲ្យរថយន្តរេចង្កូត ទទឹងផ្លូវស្របពេលនោះ រថយន្តហ៊ីយ៉ាន់ដាយបើកស្របទិសគ្នា មកដល់ជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុកពេញទំហឹង ធ្វើឲ្យរថយន្តឡិចស៊ីសរងការខូចខាត មួយចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រីឯអ្នកមនុស្ស២នាក់ជិះ ក្នុងរថយន្តរងរបួសស្រាល ។ ដោយឡែករថយន្តហ៊ីយ៉ាន់ដាយ រងការខូចខាតមធ្យម រីឯអ្នកជិះក្នុងរថយន្តពុំរងរបួសអ្វីឡើយ ។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង១០នាទី ទាបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២៧-២៩ ស្ថិតក្នុង ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮ បានឲ្យដឹងថា រថយន្តឡិចស៊ីស GX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-7942 បើកបរដោយឈ្មោះ ខ្វង សិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ និងអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ នៅ រស្មី ហៅស្រីមុំ ភេទ ស្រី អាយុ២ឆ្នាំ ។ អ្នកទាំងពីររងរបួសស្រាល មានទីលំនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2132 បើកបរដោយជន មិនស្គាល់អត្តសញ្ញាណក្រោយ ពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សី បានឃើញរថយន្តឡិចស៊ីស GX470 និងរថយន្តហ៊ីយ៉ាន់ដាយ បើកបរស្របទិសគ្នាតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តឡិចស៊ីសបើកនៅខាងមុខ ខណៈបើកដល់ចំណុចកើតហេតុ ពុំដឹងជាមានឧបសគ្គអ្វីនោះទេ ស្រាប់តែរថយន្ត ឡិចស៊ីសរេចង្កូតទទឹងផ្លូវ បណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយ បើកពីក្រោយជាន់ហ្វ្រាំង មិនជាប់ជ្រុលទៅបុកពេញទំហឹងតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានបើកទ្វារថយន្តចុះគេចខ្លួនបាត់ ។ អ្នកបើកបររថយន្តឡិចស៊ីស បានប្រាប់សមត្ថកិច្ចនគរបាលថា ហេតុដែលនាំឲ្យរថយន្តរបស់ខ្លួន រេចង្កូតទទឹងផ្លូវត្រូវរថយន្តហ៊ីយ៉ាន់ដាយ បើកបុកនោះ គឺបណ្តាលមកពីខ្លួន ជាន់ហ្រ្វាំងទាំងកំរោល ដើម្បីគេចចង្ហុកនៅខាងមុខ ទើបបណ្តាលឲ្យរថយន្តរេចង្កូត យ៉ាងដូច្នេះតែម្តង ខណៈដែលរថយន្តកំពុងមាន ល្បឿនលឿនហើយផ្លូវមានសភាពសើម ដោយសារទឹកសន្សើម ។ បច្ចុប្បន្នរថយន្តទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ធ្វើការវាស់វែង ដកហូតបញ្ជូនទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីចាត់ការតាមច្បាប់៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


D14-14-February-2015-08-29-49-12827






from Khmernote - The best entertainment website in Cambodia http://ift.tt/1zdUwAG
រថយន្តឡិចស៊ីស ជាន់ហ្រ្វាំង គេចចង្ហុក ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បើកបុក ពេញទំហឹង រថយន្តឡិចស៊ីស ជាន់ហ្រ្វាំង គេចចង្ហុក ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បើកបុក ពេញទំហឹង Reviewed by yim PH on 1:46 PM Rating: 5

Entertainment

ads
Powered by Blogger.