ជាច្រើនថ្ងៃហើយ គេហទំព័រ UN ប្រចាំកម្ពុជា នៅមិនទាន់ ដំណើរការទៀត ក្រោយក្រុម ISIS វាយប្រហារ
(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ គេហទំព័រ (www.un.org.kh) អង្គការសហប្រជាតិប្រចាំកម្ពុជា (UN) នៅពុំទាន់ដំណើរការឡើងវិញនោះទេ បន្ទាប់ពីមានការវាយប្រហាររពីសំណាក់ក្រុម ISIS។ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ គេហទំព័រ UN ប្រចាំកម្ពុជា ត្រូវបានក្រុម ISIS វាយប្រហារ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកជំនាញបានបង្ហើបឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងនេះ មានក្រុម Hacker ជាច្រើនបានធ្វើការវាយប្រហារមកដល់គេហទំព័ររដ្ឋាភិបាលកម្ពុជាជាច្រើន ធ្វើឲ្យគាំងមិនដំណើរអស់ជាច្រើនម៉ោង៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1vK0uxy
ជាច្រើនថ្ងៃហើយ គេហទំព័រ UN ប្រចាំកម្ពុជា នៅមិនទាន់ ដំណើរការទៀត ក្រោយក្រុម ISIS វាយប្រហារ
Reviewed by yim PH
on
2:15 PM
Rating: