ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបុករបងផ្ទះបាក់ជាង៣ម៉ែត្រ និងទ្រេតបង្គោលភ្លើងដែក២ដើម
កំពង់ឆ្នាំង៖ របងថ្មលំនៅដ្ឋានមួយកន្លែងប្រវែងជា៣ម៉ែត្ររលំបាក់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៥ដោយសាររថយន្តឆ្លាម១គ្រឿងបើកបុកទាំងកណ្តាលយប់ ហើយម្ចាស់រថយន្តបានព្យាយាមសម្របសម្រួលជាមួយម្ចាស់ផ្ទះសងគេអស់៨០ម៉ឺនរៀលទាំងយប់ដើម្បីសុំបញ្ចប់រឿង។ករណីនេះបានកើតឡើងនៅវេលាម៉ោង២ និង១៥នាទីយប់ថ្ងៃទី១៦ កុម្ភៈឆ្នាំ២០១៥ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ របងថ្ម ដែលបែកបាក់ខូតខាតខាងលើនេះ ដោយសាររថយន្តអ្នកស្រវឹងធ្ងន់បុកទាំងកណ្តាលយប់ គឺជារបងផ្ទះម្តាយបង្កើតភរិយាលោកអភិបាលខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចពេលទៅដល់ ភាគីម្ចាស់រថយន្ត និងម្ចាស់ផ្ទះមាន សម្របសម្រួលគ្នាត្រូវរ៉ូវគ្នា ទៅហើយ ដោយភាគីម្ចាស់ផ្ទះយល់ព្រមទទួលយកប្រាក់ចំនួន៨០ម៉ឺនរៀលពីភាគី រថយន្តឆ្លាម ដើម្បីយកជួសជុលរបងថ្មនោះវិញ។
លោកអធិការរងបានអោយដឹងទៀតថា៖ដោយឡែកករណីមួយទៀតនៅវេលាម៉ោង៧និ៤៥នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដង្គោលភ្លើងដែកមួយដើមរបស់ក្រុមហ៊ុនអគ្គីសនី ខេត្តកំពង់ឆ្នាំងនៅមុខធនាគារA B A លើចិញ្ចើមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់ កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ត្រូវបានរថយន្តឡើងគីស័រពណ៌ស្ករ ពាក់ស្លាលលេខ ភ្នំពេញ2D-7999 ចេញពីហូបបាយគុយទាវហាងអង្គរថ្មី ថយបុកចំបាក់និងទ្រេតហើយបាន បើក រថយន្តគេចទៅបាត់មិនទទួលខុសត្រូវឡើយ។
ចំណែកបង្គោលភ្លើងដែកមួយដើមដូចគ្នាខាងលើនេះ នៅទល់គ្នាខាងលើចផ្លូវជាតិ ក៏ត្រូវបាន រថយន្តមួយផ្សេងទៀតបុកទ្រេតយូរណាស់មកហើយមកដល់ពេលនេះ ខាងក្រុ មហ៊ុនអគ្គីសនី មិនទាន់ផ្លាស់ប្តូរ ឬ ទាញតម្រង់ផ្សារអោយត្រង់វិញនៅឡើយ។ ដែលសំណូ មពរដល់ក្រុមហ៊ុនជួយជួសជុលបង្គោលភ្លើងដែកទាំ២ដើមខាងលើនេះឡើងវិញឆាប់ៗផង ដើម្បីជួយរក្សាសោភណ្ឌ័ភាពទីក្រុងកំពង់ឆ្នាំងអោយបានល្អ៕ដោយ រិទ្ធិ ជ័យ
http://ift.tt/1EfxAEK