Insurance

728x90

គ្រោះថ្នាក់​ចរាចរណ៍​២​ករណី ដោយឡែក​ពីគ្នា ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ​៖ មនុស្ស​ម្នាក់ បាន​ស្លាប់ រវាង​រថយន្ត​បុករ​ថយ​ន្ត និង​២​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ដោយ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង នៅ​ខេត្ត​បន្ទាយមានជ័យ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ខេត្ត បានឲ្យដឹងថា នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​ស្ទូច បើក​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្ទូច គាប​ជាប់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ។ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ នូ សុ​ខេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។ ចំណែក​រថយន្ត​ដឹកទំនិញ​ធុន​ធំ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជិន ខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ ឃុំ ជា​ខ្លាង ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។ មុនពេល​កើតហេតុ រថយន្តស្ទូច​ពាក់​ផ្លាកលេខ តាកែវ 3A.1716 បាន​បើក​ពី​ទិសខាងកើត​ទៅ​លិច ដល់​ចំណុចកើតហេតុ បាន​ឡើង​ជែង​រថយន្ត ០១​គ្រឿង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ពាក់​ផ្លាកលេខ ព្រៃវែង 3A.0679 បើក​បញ្ច្រាសទិស​គ្នា​ពី​លិច​ទៅ​កើត បណ្តាល​ឲ្យ​គាប​អ្នកបើក​រថយន្ត​ស្ទូច​ស្លាប់ នៅនឹងកន្លែង ចំណែក​រថយន្ត​ធំ រងរបួស​បន្តិចបន្តួច រថយន្ត​ទាំង ០២​គ្រឿង ខូចខាត​ធ្ងន់ ។​

​មួយ​ករណី​ផ្សេង​ទៀត នៅវេលា​ម៉ោង ២៣​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិសាស្ត្រ ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ម៉ូតូ​បុក​អ្នក​ថ្មើជើង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ទាំង​អ្នកបើក​ម៉ូតូ​និង​អ្នកដើរ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី ។ អ្ន​បើ​កបរម៉ូតូ​ឈ្មោះ ហ៊ុន សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អូរ​ជួប ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី បើក​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ប​.​មានជ័យ 1E.4697 បើក​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​អ្នកដើរ​ឈ្មោះ ប្រុក ប៉ោ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មនុស្ស​វិកល​ចរិក នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ដើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្រប​ទិស​គ្នា ករណី​នេះ​បណ្តាល​អ្នកបើក​ម៉ូតូ របួសធ្ងន់​ក្បាល និង​មុខ ឯ​អ្នក​ដើរបាក់ ក​.​ជើង​ស្តាំ ម៉ូតូ​ខូច​ស្រាល ។ មូលហេតុ​បណ្តាលមកពី អ្នកបើក​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើក​លឿន ៕ រក្សា​


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


bmc1-15-February-2015-12-20-10-10622






from Khmernote - The best entertainment website in Cambodia http://ift.tt/1vOBh52
គ្រោះថ្នាក់​ចរាចរណ៍​២​ករណី ដោយឡែក​ពីគ្នា ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ​ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី ដោយឡែក​ពីគ្នា ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ​ Reviewed by yim PH on 2:27 PM Rating: 5

Entertainment

ads
Powered by Blogger.