ឡានក្រុងមួយគ្រឿង បុកចូលផ្ទះ ប្រជាពលរដ្ឋ នៅជាប់ផ្លូវ ជាតិលេខ៥ ស្លាប់១ របួស៣នាក់
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ជួន ជឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅវេលាម៉ោងជាង ១១៖០០ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានរថយន្តក្រុងមួយគ្រឿង បានបើកជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ នៅជាប់ផ្លូវជាតិលេខ៥ នៅក្បែរសាលាស្រុករលាប្អៀរ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យម្ចាស់ផ្ទះម្នាក់ស្លាប់ និងពលរដ្ឋ ៣នាក់ទៀតរងរបួសធ្ងន់។ ប្រភពខាងលើបានឱ្យដឹងថា រថយន្តក្រុង បានបើកដឹកអ្នកដំណើរពីភ្នំពេញ ទៅបាត់ដំបង៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1ATtqlu
ឡានក្រុងមួយគ្រឿង បុកចូលផ្ទះ ប្រជាពលរដ្ឋ នៅជាប់ផ្លូវ ជាតិលេខ៥ ស្លាប់១ របួស៣នាក់
Reviewed by yim PH
on
2:15 PM
Rating: