ប្រវត្តិ ការបង្រៀនរបស់ អ្នកគ្រូ នាង ផល្លា បេក្ខភាពគ្រូឆ្នើម ពិភពលោក
ភ្នំពេញ ៖ អ្នកគ្រូ នាង ផល្លា ដែលជាអ្នកគ្រូបង្រៀនសិស្ស គ ថ្លង់ នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានជាប់ជា បេក្ខភាព ១០រូប ដណ្តើមពានរង្វាន់គ្រូឆ្នើមពិភពលោក ( Global Teacher Prize) ថ្មីៗនេះ ដែលជាការផ្តល់មោទន ភាពដល់ប្រទេសកម្ពុជាក្នុងវិស័យអប់រំ ។ សូមក្រឡេកមើលប្រវត្តិ ការបង្រៀនរបស់អ្នកគ្រូវិញ តើអ្នកគ្រូបានបូជា កម្លាំងកាយ នៃការបង្រៀនអ្វីខ្លះ បានជាប្រវត្តិអ្នកគ្រូ អាចទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ គណៈកម្មការផ្តល់ ពិន្ទុគ្រូឆ្នើម ពិភពលោកមួយនេះ ។
អ្នកគ្រូ បានជាប់ជាបេក្ខភាព ៥០រូប ក្នុងចំណោមបេក្ខភាព ៥០០០នាក់ មកពីប្រទេស ១២៧ប្រទេស។ បច្ចុប្បន្ន អ្នក គ្រូបានជាប់ក្នុងចំណោមបេក្ខភាព១០រូប ហើយសម្រាប់ប្រកួតប្រជែងបន្តទៀត ដើម្បីដណ្តើមពាន Global Teacher Prize ដែលមានតម្លៃទឹកប្រាក់ ១លានដុល្លារសហរដ្ឋអាមេរិក ។
អ្នកគ្រូ នាង ផល្លា បានជាប់ជាបេក្ខភាព១០នាក់ តំណាងឲ្យកម្ពុជា ក្នុងចំណោមប្រទេសមកពី AFGHANSTAN ឥណ្ឌា ហៃទី កេនយ៉ា អាមេរិក អង់គ្លេស និង ម៉ាឡេស៊ី ។
គណៈកម្មការ ផ្តល់ពិន្ទុគ្រូឆ្នើមពិភពលោក បានចាប់អារម្មណ៍ ប្រវត្តិអ្នកគ្រូដែលជាអ្នកគ្រូដំបូងបំផុត បានពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលចំណេះដឹង និងការសិក្សាដូចក្មេងដទៃទៀត ។
អ្នកគ្រូ នាង ផល្លា ជាអ្នកគ្រូបង្រៀន ក៏ជានាយកសាលា និងជាអ្នកសម្របសម្រួល កម្មវិធីអប់រំបង្រៀនសិស្ស គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល២០ឆ្នាំមកហើយ ។
អ្នកគ្រូបានចាប់ផ្តើមធ្វើការ និងបង្រៀនជាមួយក្មេងគ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលា របស់អង្គការ សហប្រជា ជាតិ នៅក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៩១ ចាប់ ផ្តើមធ្វើការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាពាំនាំ ភាសាគ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា ។
អ្នកគ្រូបានបើកសាលាដំបូង សម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និងបានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូង គេ ។ នៅក្នុងអំឡុងពេលនោះ ប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះទេ។
អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា “ ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលា ដ៏លំបាក បំផុត ព្រោះមិនទាន់ការអប់រំដល់ពួកគេនៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំ ក្នុងការចងចាំសញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម ។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅ តែបន្តការងារ នេះ”។
ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស គ ថ្លង់ ។
អ្នកគ្រូ មានគោលដៅ ក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និង ជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែម នេះអ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀតផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។
ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធីបង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារថ្មីចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ។
អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ក្នុងការទទួលបានពាននោះ អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ពង្រីកការ អប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី ។ អ្នកគ្រូនឹងបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន ១១នោះទេ គឺទូទាំងប្រទេសតែម្តង ។ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និង បង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ ។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនង ជាមួយស្ថាបនិកសាលាក្រៅប្រទេស និងអង្គដៃគូបន្ថែមទៀត ដើម្បីគាំទ្រកម្មវិធីនេះ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1J7kC2t
via IFTTT