ខ្លោចចិត្ត! ស្ត្រីម្នាក់ត្រូវឪពុកម្តាយ បំបែកបំបាក់ ពីមិត្តប្រុស ហើយយកនាង ទៅឃុំក្នុង ផ្ទះមួយ អស់ពេលជាង៦ឆ្នាំ ដូចសត្វធាតុ
ចិន៖ នារីម្នាក់ត្រូវឪពុកម្តាយចាក់សោរឃុំខ្លួននៅក្នុងបន្ទប់មួយ ដោយទុកអោយរស់នៅក្នុងនោះ ដូចសត្វធាតុ ព្រោះឪពុកម្តាយនាងមិនពេញចិត្តនឹងមិត្តប្រុសរបស់នាង ហើយមិនចង់អោយ នាងជួបគ្នា។ តាមរយៈការ ស៊ើបអង្កេត របស់ប៉ូលីសបានអោយដឹងថា នាង Zhang Qi អាយុ២៤ឆ្នាំ ត្រូវបានឪពុកម្តាចាក់ឃុំខ្លួនរយៈពេល៦ឆ្នាំ ក្រោយនាង ត្រូវពួក គាត់បង្ខំអោយ បែកគ្នាជាមួយមិត្តប្រុសកាលពីឆ្នាំ២០០៩។
ក្រោយបែកគ្នាជាមួយមិត្តប្រុស នាង Zhang បានព្យាយាមរត់ចេញពីផ្ទះជាច្រើនដងតែមិន បានសម្រេច ក្រោយមក ឪពុកម្តាយប្រាប់គេគ្រប់គ្នាថា នាងមានបញ្ហាសតិអារម្មណ៍ ដូច្នេះពួកគាត់ត្រូវឃុំនាង ដើម្បីសុវត្ថិភាពនាង នេះបើ យោងតាមសំដីអ្នកភូម Jingang ខេត្ត Hubei ប្រទេសចិន។ អ្នកភូមិម្នាក់ឈ្មោះ Chow Jen អាយុ៥០ឆ្នាំ បានអោយ ដឹងថា ឪពុកម្តាយនារីរងគ្រោះនោះជាអ្នកមានឥទ្ធិពលមួយនៅក្នុងភូមិ ហើយមិនមាននរណាម្នាក់ ហ៊ានជាមួយពួក គេឡើយ។ លោក Chow Jen បានអោយដឹងទៀតថា អ្នកភូមិគ្រប់គ្នាដឹងថា នារីនោះត្រូវឪពុកម្តាយឃុំក្នុងផ្ទះ ហើយគាត់បាន ថតរូបភាពបង្ហោះតាមអនឡាញដែរ ប៉ុន្តែអាជ្ញាធរនៅតំបន់នោះមិនមានចំណាត់ការអ្វីឡើយ។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1atb2Y7