ផឹកស៊ីស្រវឹងផ្ទុះជម្លោះ បើកឆាកប្រយុទ្ធគ្នា ម្នាក់របួសបាក់ដៃ៣កំណាត់ ម្នាក់ទៀតរបួសស្រាល ជនដៃដល់សមត្ថកិច្ចចាប់វ៉ៃខ្នោះ
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កម្រឹតស្រាលបញ្ជូនខ្លួន និងសំណុំរឿងទៅតុលាការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បន្ទាប់ពីរូនគេបានវាយមនុស្ស២នាក់ និងបំពង់ដែកទីប បណ្តាលអោយរងរបួសធ្ងន់បាក់ដៃ៣កំណាត់ និងម្នាក់របួសស្រាល កាលពីវេលា ម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅពេលដែលគេមានទំនាស់នឹងគ្នាពេលផឹកស៊ីស្រវឹង។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា ៖ ជនរងគ្រោះទាំង មាន ១ឈ្មោះ គង់ ប្រុស អាយុ៣១ឆ្នាំ រងរបួសបាក់ដើមដៃឆ្វេង៣កំណាត់ ២ឈ្មោះ គង់ សំណាង អាយុ២៨ឆ្នាំ រងរបួសស្រាល គេទាំង២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះ ហ៊ែល ចិន្តា ហៅដា អាយុ២៥ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលកើតហេតុ។
មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភ័ក្រមួយក្រុមកំពុងអង្គុយផឹកស៊ីរហូតដល់យប់ជ្រៅ ពេលនោះ ជនដៃដល់ ដែលមានតែម្នាក់ឯងបានដើរទៅដល់វង់ផឹកស៊ីស្រវឹង ក៏បានបង្ករឿងឈ្លោះ ដោយ រំលឹក ពីរឿងចាស់ដែលធ្លាប់មានទំនាស់គ្នាពីមុនមកជាមួយជនរងគ្រោះ ហើយក៏បានឈានដល់ការឈ្លោះវ៉ៃ តប់គ្នាតែម្តង។ ក្នុងពេលវាយគ្នាជនដៃដល់បានស្រវ៉ាបានដែកបំពង់ទីបដែក១ដើម យកមកវាយលើ ជន រងគ្រោះឈ្មោះ គង់ ប្រុស បណ្តាលអោយបាក់ដើមដៃឆ្វេង៣កំណាត់ និងបានវាយទៅលើឈ្មោះ គង់ សំ ណាងត្រូវខ្នងរងរបួសស្រាល ហើយក្រុមគ្រួសារដឹកមកសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ ចំណែ កជនរងគ្រោះឈ្មោះ គង់ ប្រុស ត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរ ពេទ្យខេត្ត បាត់ដំបង ដែលជំនាញខាងតឆ្អឺងជាបន្តទៀត ។
ក្រោយពេលកើតហេតុ ជនដៃដល់ដែលជាមុខសញ្ញាចាស់បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រាវ ជ្រាវ តាមចាប់ខ្លួនទាល់តែបាន និងកសាងសំណុំរឿងតាមនិតិវិធី និងបានបញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្តនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1ED2AOI