Insurance

728x90

បើក​ម៉ូតូ​ពេលយប់​លឿន​ស្លេវ​ដល់​ផ្លូវ​កោង​បត់​មិនទាន់ ហោះ​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង​លាន់​ស្នូរ​ដូច​គេ​វ៉ៃ​ធុងសាំង អ្នកបើក​រយះ​ចង្កា​បាក់ក​ប្រកាច់​ស្លាប់​ភ្លាម ម្នាក់ទៀត​បែកក្បាល​ឈាម​ដាប​របួសធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ជា​កម្មករ​ម្នាក់​រយះ​ចង្កា​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បែកក្បាល​ហូរឈាម​ដាប​ខ្លួន​រងរបួស​ធ្ងន់ ដោយសារតែ​បើក​ម៉ូតូ​ពេលយប់​លឿន​ស្លេវ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន បាន​បោល​ចេញពី​ផ្លូវ​ហោះ​ទៅបុក​បង្គោល​ដែក​ខ្សែភ្លើង​ពេញទំហឹង បង្ក​ការភ្ញាក់ផ្អើល និង​ភិតភ័យ​ទាំង​រាត្រី​។ ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​១០ និង​០៥​នាទី​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥​មុខ​សាលា​បំពេញវិជ្ជា​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​


​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនរងគ្រោះ​នៅក្នុង​ហេតុ​ការ​ ​ណ៍​ខាងលើនេះ ១.​ឈ្មោះ ឌី ជាង អាយុ​២៥​ឆ្នាំ ជា​កម្មករ​បើកបរ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធុង​ហ្គាស​អោយគេ​ ​ក្នុងពេល​កើតហេតុ​ជា​អ្នកបើក​ម៉ូតូ​ស្មាស់​រ៉ឺ​វូ​ពណ៌​ក្រហម​អត់​ស្លាក​លេខ បាន​ស្លាប់​ដោយ​បាក់ក​និង​បែក​ចង្កា​នៅ​កន្លែងកើតហេតុ ២.​ឈ្មោះ អ៊ូ សុ​ភ័​ស្ត អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​និង​ជា​ម្ចាស់​ម៉ូតូ​ជិះ​ពីក្រោយ​បាន​បែកក្បាល​រងរបួស​ធ្ងន់​ពួកគេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​


​ពេល​កើតហេតុ​ពួកគេ​បាន​បើក​ម៉ូតូឌុប​គ្នា​មកពី​រោងចក្រ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ ​ក្នុង​ល្បឿន​យ៉ាង​លឿន (​ផ្តាច់​ព្រលឹង​) លុះ​មក​បើក​ដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​ខ្លាំង​បត់​មិនទាន់​ក៏បាន​ហោះ​ទៅ បុក​បង្គោល​ខ្សែភ្លើង​មួយ​កំណាត់​ក្រោយ​ថ្ម​សុទ្ធ និង​ខាងលើ​ជា​ដែក​នៅ​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ បណ្តាលអោយ​លាន់​ស្នូរ​ដូច​គេ​វាយ​ធុងសាំង ដោយ​ជនរងគ្រោះ​ទាំងពីរ​ឈ្មោះ ឌី​ជាង ជា​អ្នកបើកបរ​ហោះ​ដោយ​ទៅបុក​ជាមួយ​បង្គោល​ដែក​បាក់ ក​និង​បែក​ចង្កា​ស្លាប់​ទាំង​បើកភ្នែក​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​ឈ្មោះ អ៊ូ សុ​ភ័​ស្ត បែកក្បាល​សន្លប់​ធំ របួសធ្ងន់​ហូរឈាម​សល់​តែ​សម្លេង​ថ្ងូរ​តិចៗ​។​


​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ខេត្ត ដឹក​ជនរងគ្រោះ​ទាំង​២​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ព្យាបាល និង​ទុក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​។​ចំណែក​ម៉ូតូ​បាន​ខូ​ត​ខាត​មួយ​កំណាត់​មុខ​ខ្ទេច ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរ បាល​ក្រុង​កំពង់ឆ្នាំង​។​ ​ ​


​គួរបញ្ជាក់​អោយដឹងថា នៅ​ចំណុច​ផ្លូវបត់​កោង​ខ្លាំង​៧៥​ដឺ​ក្រេ នៅមុខ​សាលា​បំពេញវិជ្ជា ខាង លើ​នេះ​កន្លងមក​ធ្លាប់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើនលើក​ក្នុង​១​ឆ្នាំៗ និង​ក៏មាន​អ្នក ស្លាប់ និង​របួស​ក៏​មិនតិច​ដែរ​និង​ខ្លះ​បាន​បើក​បុក​របង​សាលា និង​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ ចំណុច​នោះ បើ​គេ​បើកបរ​លឿន​មិន​ប្រុងប្រយ័ត្ន ច្រើនតែ​យានជំនិះ​រត់ចេញ​ពី​ផ្លូវ​។ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ស្នើសុំ​មន្ទីរ​សាធារណៈការ​ខេត្ត​ជួយ​ដាក់​ចំណាំងផ្លាត​អោយបាន​ធំៗ​នៅ​ចំណុច​នេះ​ទើប​អាចជួយ​កាត់​ប​ន្ថ​គ្រោះថ្នាក់​ចរាចរណ៍​បាន​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-01703 KA-01708


KA-01721 KA-01735 KA-01729




http://ift.tt/1vIKsnd
បើក​ម៉ូតូ​ពេលយប់​លឿន​ស្លេវ​ដល់​ផ្លូវ​កោង​បត់​មិនទាន់ ហោះ​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង​លាន់​ស្នូរ​ដូច​គេ​វ៉ៃ​ធុងសាំង អ្នកបើក​រយះ​ចង្កា​បាក់ក​ប្រកាច់​ស្លាប់​ភ្លាម ម្នាក់ទៀត​បែកក្បាល​ឈាម​ដាប​របួសធ្ងន់​ បើក​ម៉ូតូ​ពេលយប់​លឿន​ស្លេវ​ដល់​ផ្លូវ​កោង​បត់​មិនទាន់ ហោះ​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង​លាន់​ស្នូរ​ដូច​គេ​វ៉ៃ​ធុងសាំង អ្នកបើក​រយះ​ចង្កា​បាក់ក​ប្រកាច់​ស្លាប់​ភ្លាម ម្នាក់ទៀត​បែកក្បាល​ឈាម​ដាប​របួសធ្ងន់​ Reviewed by yim PH on 3:57 PM Rating: 5

Entertainment

ads
Powered by Blogger.