Insurance

728x90

ក្មេងស្រីម្នាក់ ទំលាប់ខាំ ក្រចកដៃ ធ្វើអោយ មេរោគចូល និងកើត ព្រូនពេញខ្លួន (មានវីដេអូ)

ចិន៖ ឪពុកម្តាយក្មេងស្រីម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រទះឃើញព្រូនយ៉ាង ច្រើនចេញពីខ្លួនកូនស្រី របស់ពួកគេ។ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់រស់នៅតំបន់ Fujian ប្រទេសចិន មានទំលាប់ចូលចិត្តខាំក្រចកដៃ ហើយ ក្មេងស្រី តែងតែប្រាប់ម្តាយនាងថា នាងរម៉ាស់គូទរហូត។ ថ្ងៃមួយ ដោយសារតែរម៉ាស់គូទពេក ម្តាយក្មេងស្រី បានយក ពិលមក ឆ្លុះមើលគូទកូន ក៏ប្រទះឃើញព្រូន និងអៀនជាច្រើននៅត្រង់រន្ធគូទក្មេងស្រី។


ឃើញដូច្នោះអ្នកស្រីក៏ប្រញាប់យកកូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានអោយដឹងថា មូលហេតុបណ្តាលអោយ កើតមានព្រូនច្រើននៅក្នុងខ្លួនក្មេងស្រី គឺព្រោះតែក្មេងស្រីមាន ទំលាប់ខំក្រចកដៃ ហើយពេលរម៉ាស់គូទ ក្មេងស្រី យកដៃ ទៅអេះ បន្ទាប់មកក៏យកដៃនោះ មកខាំ បណ្តាលអោយមេរោគចូលក្នុងខ្លួនកើតជាពង រហូតចេញជាព្រូនពេញខ្លួន បែបនេះ។ គ្រូពេទ្យបានអោយថ្នាំបញ្ចុះព្រូនដល់ក្មេងស្រី ហើយនាងត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យ ប្រមាណ២សប្តាហ៍ ទើបអាចចេញបាន។


នេះជាមេរៀនមួយសំរាប់អ្នកមានទំលាប់ខាំក្រចកដៃ បើអាចគួរឈប់ខាំក្រចកទៀត ព្រោះដៃរបស់យើងកាន់ របស់ផ្សេងៗជាច្រើន ដែលពោរពេញទៅដោយមេរោគ ហើយគប្បីលេងសំអាតដៃមុនទទួលទានអាហារ។


ដោយ៖ ខ្មែរណូត



Nail biting






from Khmernote - The best entertainment website in Cambodia http://ift.tt/1DnolD1
ក្មេងស្រីម្នាក់ ទំលាប់ខាំ ក្រចកដៃ ធ្វើអោយ មេរោគចូល និងកើត ព្រូនពេញខ្លួន (មានវីដេអូ) ក្មេងស្រីម្នាក់ ទំលាប់ខាំ ក្រចកដៃ ធ្វើអោយ មេរោគចូល និងកើត ព្រូនពេញខ្លួន (មានវីដេអូ) Reviewed by yim PH on 4:00 PM Rating: 5

Entertainment

ads
Powered by Blogger.