Insurance

728x90

​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទាក់​ដៃ​ច​ង្កួ​ត​ជាមួយ​រឺ​ម៉ក​ម៉​តូ​ដួល​លើ​ថ្នល់ រថយន្ត​កិន​ចំក្បាល​ប្រពន្ធ​ស្លាប់ ប្តី​របួសធ្ងន់​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ធ្លាក់​រអិល​បោះ​ចេញពី​កែប​ក្រោយ​ម៉ូតូ ត្រូវ​ឡាន​កិន​ចំ​ពីលើ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្ដី​ជា​អ្នក​ឌុប​របួសធ្ងន់ ហើយ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បាន​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺម៉ក​ម៉ូតូ ដួល​បោក​ទៅលើ​ថ្នល់ ស្របពេល​រថយន្ត​មកដល់​ក៏បាន​កិន​ពីលើ ។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មហាវិថី​សហព័ន្ធរុស្ស៊ី​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​ឈ្មោះ យ៉ាន រិទ្ធី អាយុ​ប្រហែល​៣០​ឆ្នាំ និង​ប្ដី​ឈ្មោះ ម៉ៅ វុទ្ធី អាយុ​៥៣​ឆ្នាំ ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​រថយន្ត​បង្កឡើង​ពី​រថយន្ត​ម៉ាក​ឡិច​ស៊ី RX300 ពណ៌​ទឹកប្រាក់ ហើយ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​នេះ​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។​


សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​ប្ដី​-​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ស្តុ​ប​ទេព​ផន ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1 AX 3409 តាមផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​ពេលមកដល់​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល ស្របពេល​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ទឹកប្រាក់ កំពុងធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ចាប់​ហ្វ្រាំង​មិនទាន់​កិន​ចំក្បាល​ស្លាប់​តែម្តង ចំណែក​បុរស​ជា​ប្ដី​រងរបួស​ធ្ងន់​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ​


KA-553PP KA-551PP KA-552PP




http://ift.tt/1AJdN1B
​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទាក់​ដៃ​ច​ង្កួ​ត​ជាមួយ​រឺ​ម៉ក​ម៉​តូ​ដួល​លើ​ថ្នល់ រថយន្ត​កិន​ចំក្បាល​ប្រពន្ធ​ស្លាប់ ប្តី​របួសធ្ងន់​ ​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទាក់​ដៃ​ច​ង្កួ​ត​ជាមួយ​រឺ​ម៉ក​ម៉​តូ​ដួល​លើ​ថ្នល់ រថយន្ត​កិន​ចំក្បាល​ប្រពន្ធ​ស្លាប់ ប្តី​របួសធ្ងន់​ Reviewed by yim PH on 11:09 PM Rating: 5

Entertainment

ads
Powered by Blogger.