ក្មេងទំនើង១ក្រុមជិះម៉ូតូ៨គ្រឿង តាមកាប់យុវជន៣នាក់តាំងពីផ្សារក្រោមដល់ភូមិ ត្រពាំងបី(សមត្ថកិច្ចសម្រាន្តលក់អស់) យុវជនម្នាក់របួសដាច់ឆ្អឹងកដៃស្តាំ១កំណាត់
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ក្នុងចំណោមមិត្តភ័ក្រ៣នាក់បានរងរបួសដាច់ឆ្អឹងកដៃស្តាំ១កំណាត់ដោយសារក្មេងទំនើងដៃដល់មួយក្រុមជិះម៉ូតូ៨គ្រឿង តាមដេញកាប់តាំងពីផ្សារក្រោមរហូតដល់ភូមិត្រពាំងបី ព្រោះតែទំនាស់គ្នាក្រោយពេលរាំវង់ធុងបាស់។ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ យុវជនរងគ្រោះដាច់កដៃ មួយកំណាត់ខាងស្តាំនោះមានឈ្មោះ ហួន បញ្ញា អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។ មុនពេលកើតហេតុយុវជនរងគ្រោះ និងមិត្តភ័ក្រ បាននាំគ្នាទៅលេង រាំវង់ ធុងបាស់ក្នុងបុណ្យកំសាន្តភូមិផ្សារឆ្នាំងនៅមាត់ទន្លេផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ក្រោយពីកម្មវិធីរាំវង់ក្នុងបុណ្យបញ្ចប់ទៅ ជនរងគ្រោះនិងមិត្តភ័ក្របានបះ សំដីទាស់ទែងគ្នាជាមួយក្មេងទំនើងមួយក្រុម ហើយក៏មានការវាយតប់គ្នា បន្ទាប់មក ជនរងគ្រោះនិងមិត្តភ័ក្រ២នាក់ទៀតក៏បានឡើងជិះម៉ូតូ១គ្រឿងគេចខ្លួនពីក្រុមក្មេងទំនើងដែលមានគ្នាច្រើន។
ខណៈនោះដែរ ក្រុមក្មេងទំនើងមានគ្នាជាង១០នាក់បានជិះម៉ូតូចំនួន៨គ្រឿង កាន់ដាវ ដេញកាប់ជនរងគ្រោះ ពេលជិះម៉ូតូមកដល់ភូមិត្រពាំងបីជិតផ្ទះខ្លួនហើយ យុវជនរង គ្រោះបានលោតចុះពីម៉ូតូមិត្តភ័ក្ររត់គេចលាក់ខ្លូនក្នុងភូមិ ប៉ុន្តែក្រុមក្មេងទំនើង ដែលមាន គ្នាច្រើនបាននាំគ្នាបើកម៉ូតូក្រឡុកពេញភូមិ រកជនរងគ្រោះឃើញជនរងគ្រោះៗ ក៏បាន ស្រែកហៅអ្នកស្រុកអោយជួយ ប៉ុន្តែគ្មានអ្នកណាហ៊ានចេញជួយឡើយ ហើយនៅពេល ជនរងគ្រោះរត់ឡើងលើខឿនជណ្តើរថ្មរបស់អ្នកភូមិអោយគេជួយពេលនោះជនដៃដល់ម្នាក់ក្នុងក្រុមក្មេងទំនើងក៏បានយកដាវតាមកាប់ដាច់ឆ្អឹងកដៃខាងស្តាំជនរងគ្រោះមួយកំណាត់ ហើយបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនទៅផ្ទះរៀងៗបាត់អស់ទៅ។
ក្រោយពេលកើតហេតុពេលដឹងថាពួកក្មេងទំនើងដ៏សាហាវឃោរឃៅចេញពីភូមិអស់ទៅទើបមិត្តភ័ក្រនៅក្នុងភូមិបានចេញមកដឹកបញ្ជូនយុវជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះព្យាបាលទាំងភ្នែកនៅកញ្ចឹងកព្រោះខ្លាចពួកគេមកកាប់មួយសាទៀត ។ បន្ទាប់ពីហេតុការណ៍កាប់ប្រហារ របស់ហ្វូងពួកក្មេងស្ទាវបង្ហាញពីភាពព្រៃផ្សៃឃោរឃៅធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានមានការព្រួយបារម្ភ និងភិតភ័យ ដែលទាមទារឲ្យស្នងការខេត្តបោសសំអាត។
ក្រោយពីបានស៊ើបអង្កេតស្រាវជ្រាវកណីនេះ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាន អោយ ដឹងថា៖ ក្រុមក្មេងទំនើងជាក្រុមបង្កគ្រោះថ្នាក់នោះ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានមួយចំនួនហើយ និងកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់មិនអោយពួកគេរួចខ្លួនបានឡើយ៕ ដោយ រិទ្ធ ជ័យ
http://ift.tt/1yuM28o