Insurance

728x90

នគរបាលក្រុង​​ សិរីសោភ័ណ ឃាត់ក្មេង ស្ទាវបើកម៉ូតូ បំពងសំឡេង យកមកអប់រំ

បន្ទាយមានជ័យ ៖ នគរបាលក្រុងសិរី សោភ័ណ បានឃាត់ខ្លួនក្រុមក្មេងស្ទាវបន្ទាប់ ពីពួកគេបានបើកម៉ូតូកែច្នៃ បំពង់ស៊ីមាុំងបំពង សំឡេងនាំឱ្យរំខានយ៉ាងខ្លាំង ដល់ប្រជាពល រដ្ឋនៅក្នុងក្រុងទាំងថ្ងៃទាំងយប់ ។


ក្រុមក្មេងស្ទាវទាំងនេះ ត្រូវបានសមត្ថកិច្ច ហៅទៅអប់រំនិងធ្វើកិច្ចសន្យាជាលាយលក្ខ័ អក្សរនិងឱ្យផ្លាស់ប្ដូរ ដាក់បំពង់ស៊ីម៉ាំងធម្មតា វិញ ដើម្បីកុំឱ្យបង្កការរំខានដល់ប្រជាពលរដ្ឋ ពេលដេកពួន និងបង្កភាពអនាធិបតេយ្យ ដោយសារតែពួកគេមួយក្ដាប់តូចនេះ ។


មន្ដ្រីនគរបាលក្រុងសិរិសោភ័ណបាន បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានរបស់ ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែមូីនា ឆ្នាំ ២០១៥ ថា មានក្មេងស្ទាវមួយក្រុម ជិះម៉ូតូ ធុនធំ ដោយកែច្នៃបំពង់ស៊ីម៉ាំងឱ្យឮសំឡេង ខ្លាំងៗ បើកនៅក្នុងក្រុងនោះ ស្នងការនគរ បាលខេត្ដបានបញ្ជាឱ្យចុះទៅឃាត់ខ្លួននិងនាំ ពួកគេមកកន្លែងប៉ុស្ដិ៍ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ណែនាំកុំឱ្យប្រព្រឹត្ដទង្វើបែបនេះទៀត នាំឱ្យ ប៉ះពាល់ដល់សតិអារម្មណ៍ ក៏ដូចជាការរស់ នៅនិងរកស៊ីប្រចាំថ្ងៃ ។


តាមមន្ដ្រីនគរបាលរូបនេះ បើសិនជាក្រុម ក្មេងស្ទាវខាងលើ នៅតែមិនរៀងចាលហើយ បន្ដលួចកែច្នៃបំពង់ស៊ីម៉ាំង នាំឱ្យមានសំឡេង ខ្លាំងៗបែបនេះទៀត នោះសមត្ថកិច្ចនិងចាត់ វិធានការបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ ការតាមនីតិវិធី ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


CH-01708






from Khmernote - The best entertainment website in Cambodia http://ift.tt/1ILDqQN
នគរបាលក្រុង​​ សិរីសោភ័ណ ឃាត់ក្មេង ស្ទាវបើកម៉ូតូ បំពងសំឡេង យកមកអប់រំ នគរបាលក្រុង​​ សិរីសោភ័ណ ឃាត់ក្មេង ស្ទាវបើកម៉ូតូ បំពងសំឡេង យកមកអប់រំ Reviewed by yim PH on 1:27 PM Rating: 5

Entertainment

ads
Powered by Blogger.