រថយន្តលុច្សស៊ីស ៣០០ បើកលឿន ជ្រុលបុក យុវជនម្នាក់ កំពុងជិះម៉ូតូ ដួលបោក ក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ
ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូមកដល់ ចំណុច ផ្លូវបែកជា៤ ក៏ត្រូវបានរថយន្តលុច្សស៊ីសមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បុកពេញទំហឹងដួលបោកក្បាលហូរ ឈាមស្រោចពេញខ្លួន ហើយរថយន្តបង្ក បានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ១៥៦ កែងនឹងផ្លូវលេខ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មាន ពីយុវជនម្នាក់ដែលបានឃើញហេតុការណ៍នេះ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុន ពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាក វីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-7170 ជិះ តាមបណ្តោយផ្លូវលេខ ១៥៦ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកែងនឹងផ្លូវលេខ២៥៦ ស្រាប់តែមាន រថយន្តលុច្សស៊ីស ៣០០ ពណ៌ស មិនចាំស្លាកលេខមួយគ្រឿង បើកតាមបណ្តោយផ្លូវលេខ២៥៦ ទិសដៅពីត្បូងទៅ ជើងក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូពេញទំហឹង ប៉ើងប្រមាណ ១០ម៉ែត្រ បណ្តាលឱ្យយុវជនជាអ្នកជិះម៉ូតូ បោកក្បាល ជាមួយនឹងឃឿន ហូរឈាមស្រោចពេញខ្លួន ស្លាប់យ៉ាងអាណោចអាធម នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្ក បានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបានចុះមកភ្លាមៗ ដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ ឱ្យមកទទួលយក ទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដេ វីត អាយុជាង ២០ឆ្នាំ ជាបុគ្គលិកធ្វើការនៅក្នុងផ្សារបឹងព្រលិត និងបច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារអូរឬស្សី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1M9OGMf