Insurance

728x90

កូនប្រុស​អាយុ​៥​ខែ ឪពុកម្តាយ​ទី​២​ក្រីក្រ​ពេក គ្មាន​លទ្ធភាព​ចិញ្ចឹម​ប្រកា​សរក​អ្នកទទួល​យកទៅ​ចិញ្ចឹម​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្រីក្រ ដែលជា​ឪពុក​ម្តាយចិញ្ចឹម​ទី​២ របស់​កុមារ​អាយុ​៥ ខែ​ម្នា​ក់ដោយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​តទៅទៀត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​នាំយក​កូនប្រុស​មកជួប​លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​សុំ​អំពាវនាវ​រក​ឪពុកម្តាយ ចិញ្ចឹម​ទី​៣ ដែលមាន​ចិត្តធម៌​សប្បុរស និង​លទ្ធភាព​ទទួលយក​កូន​ប្រុស​ទៅ​ចិញ្ចឹម​ទុកជា​កូន​របស់ខ្លួន​។​


ស្ត្រី​ចំណាស់​ឈ្មោះ ពេ​ជ មឿ​ន អាយុ​៦២​ឆ្នាំ មាន​ប្តី​ឈ្មោះ តួន សឿន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ បច្ចុប្បន្ន​មក​ស្នាក់​នៅផ្ទះ​ប្អូនស្រី​ឈ្មោះ ឃ​ន មុំ នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ រូបគាត់​បានទទួល​យក​កូនប្រុស​ម្នាក់​ឈ្មោះ ឃុន សុ​ខេន​តាំង​គេ​កើត​បាន​៧ ថ្ងៃ​ពី​ម្តាយបង្កើត​ដែល​មិន​ចង់ បាន កូន​នេះ​រស់ នៅ​ស្រុក​បរិបូណ៌​មក​ចិញ្ចឹម​មកដល់ពេលនេះ​កូនប្រុស នេះ​មាន​អាយុ​៥​ខែ​ហើយ​។ ចំណែក​រូបគាត់ និង​ប្តី​កន្លងមក​មានកូន​សរុប​ចំនួន​១៧​នាក់ ប៉ុន្តែ​បាន​ស្លាប់​នៅ​សម័យ​ប៉ុលពត និង​ឈឺ​ស្លាប់​អស់​១១​នាក់ សព្វថ្ងៃ​នៅរស់​ចំនួន​៦​នាក់ និង​បាន​បែក​មាន​ប្តី​ប្រពន្ធ​អស់ហើយ​។​


​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយសារតែ​ជីវភាព​ក្រីក្រ​គ្មាន​ប្រាក់​ទិញ ទឹកដោះគោ អោយ កូនបៅ គាត់​បាន​សំរេចចិត្ត​យក​កូនប្រុស​នេះ មកជួប​ជាមួយ​លោកស្រី កែវ សុផាត​ ​ចៅសង្កាត់​កំពង់ឆ្នាំង ដើម្បី​សុំ​អោយជួយ​ប្រកាស​រក​ឪពុក​ម្តាយចិញ្ចឹម​ទី​៣ ដែលមាន​លទ្ធភាព និង​ចិត្តធម៌​សប្បុរស​ទទួលយក​កូន​ប្រុស​គាត់​ទៅ​ចិញ្ចឹម ទុកជា​កូន​របស់ខ្លួន​តទៅ ដោយ​គាត់​សុំ យក​ថិ​កា​មួយចំនួន​តែប៉ុណ្ណោះ​ដើម្បី​ដោះស្រាយ​ជីវភាព​ខ្វះខាត​របស់​ក្រុមគ្រួសារ​គាត់​។ រយៈ ពេល ៥​ខែ​នេះ​គាត់​គ្មាន​ទឹកដោះគោ​អោយ​កូន​គាត់​បៅ​ទេ គឺ​គាត់​បាន​ដាំទឹក​បបរ​ដាក់​អំបិល ឡ​មៗ អោយ​កូនបៅ​ពេលនេះ​កូន​គាត់​មិនសូវមាន​សុខភាព​ល្អ​ទេ​។​


តាម​ការពិនិត្យ​ជាក់ស្តែង​កុមារា​អាយុ​៥​ខែ​នេះ មាន​សម្បុរ​ខ្មៅ​ស្រអែម​និង​មាន​សុខ​ភាពមិន សូវ ល្អ​ទេ លើ​ខ្លួនប្រាណ​គេ​មាន​ស្នាម​មូស​ខាំ​ច្រើន ក្រលៀន​និង​គូថ​រលាក​ដោយសារ តែ​ឪពុក ម្តាយ ចិញ្ចឹម​គេ​គ្មាន​លុយ​ទិញ​ម្សៅ​លាប​អោយ និង​គ្មាន​លុយ​ទិញ​មុង​គ្រប​អោយ​កូន ដែល មើល ទៅ​ពិតជា​គួរអោយ​អាណិតអាសូរ​ខ្លាំងណាស់ ក្នុងពេល​នេះដែរ​លោកស្រី​ចៅសង្កាត់ បាន​ទិញ​ម្សៅ​ទឹកដោះគោ​១​កំប៉ុង​និង​លុយ​១​ម៉ឺន​រៀល​ទុក​ឆុង​អោយគេ​បៅ​និង​ទិញ​ម្សៅ​លាប​។​


​លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​លោកស្រី​សំ​ណូ​ ​ម​ពរ​អោយ​អ្នកសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​ឪពុកម្តាយ​ចិញ្ចឹម​ទី​៣​ដែល​ចង់បាន​កុមារា​នេះ​យកទៅ​ចិញ្ចឹម ដែរ​តាមផ្លូវ​ច្បាប់​តម្រូវអោយ​ឪពុកម្តាយ​ទី​៣​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ធ្វើលិខិត​ស្មុំ​កូន​តាមច្បាប់ នោះ​ទើប​ឪពុកម្តាយ​ចិញ្ចឹម​ទី​២​និង​អាជ្ញាធរ​សង្កាត់​ធ្វើលិខិត ប្រគល់ កូនប្រុស​នេះ​យកទៅ​ចិញ្ចឹម​ស្របច្បាប់ និង​ដោយមាន​ការទទួលស្គាល់​ពី​តុលាការ​ផងដែរ​។ អ្នក​ចង់បាន​កូនប្រុស​អាយុ​៥​ខែ​នេះ​យកទៅ​ចិញ្ចឹម អាចទាក់ទង​តាម​ទូរ​សព្ទ័​របស់​លោកស្រី ចៅ សង្កាត់​កំពង់ឆ្នាំង​លេខ ០១២ ៦០៥ ៩២១ ៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-6764 KA-45654




http://ift.tt/1GKNx7q
កូនប្រុស​អាយុ​៥​ខែ ឪពុកម្តាយ​ទី​២​ក្រីក្រ​ពេក គ្មាន​លទ្ធភាព​ចិញ្ចឹម​ប្រកា​សរក​អ្នកទទួល​យកទៅ​ចិញ្ចឹម​ កូនប្រុស​អាយុ​៥​ខែ ឪពុកម្តាយ​ទី​២​ក្រីក្រ​ពេក គ្មាន​លទ្ធភាព​ចិញ្ចឹម​ប្រកា​សរក​អ្នកទទួល​យកទៅ​ចិញ្ចឹម​ Reviewed by yim PH on 1:38 PM Rating: 5

Entertainment

ads
Powered by Blogger.