Insurance

728x90

សមត្ថកិច្ច​ព័ទ្ធចាប់​បាន​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់ ត្រូវបាន​សមត្ថកិច្ច ឡោមព័ទ្ធ​ចាប់ខ្លួនបាន និង​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច ជាប់​នៅក្នុង​ខ្លួន​។ ករណី​បង្ក្រាប គ្រឿងញៀន​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​២៥​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៥ នៅ ចំណុច​មុខ​ស្តា​ត​ចាស់ ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​


សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង ញៀន ខេត្ត ដែល​បាន​សហការ​បង្ក្រាប​ករ​ណី​នេះ​បានអោយដឹងថា​៖ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ​មាន​១.​ឈ្មោះ នង ចាន់​ធី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ២.​ជា​កម្លាំង​ ​សម្ងាត់​សុំ​លាក់​ឈ្មោះ​។​


​មុនពេល​ចាប់ខ្លួន​ឈ្មោះ នង ចាន់​ធី ត្រូវបាន​មេ​ថ្នាំញៀន​ម្នាក់​នៅក្នុង​ភូមិ​ធម្មយុត្តិ ទូរស័ព្ទ​ ​ហៅ​អោយ​ទៅយក​ថ្នាំញៀន​១​កញ្ចប់​តូច យកទៅលក់​អោយ​ម៉ូយ​ម្នាក់ ពេល​នោះគេ​ក៏បាន​ហៅ កម្លាំង​សម្ងាត់​ដែល​ស្គាល់គ្នា​ដែលមាន​ម៉ូតូឌុប​ទៅយក​ថ្នាំញៀន​ពី​មេ​ថ្នាំញៀន​នោះ ពេល​យក​ថ្នាំ ញៀន​ត្រឡប់មក​លក់​អោយ​ម៉ូយ​នៅមុខ​ស្តា​ត​ចាស់​ប៉ែក​ខាងជើង ក៏ត្រូវ​សមត្ថកិច្ច​ព័ទ្ធចាប់​ខ្លួន បាន តែម្តង​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ម៉ា​ទឹកកក​១​មួយកញ្ចប់​តូច ទូរស័ព្ទដៃ​៤​គ្រឿង​លុយ​១៩​ម៉ឺន​រៀល និង​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​១​គ្រឿង​។​ ​ ​


នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ នង ចាន់​ធី បាន​សារភាពថា​៖ រូបគេ​ជា​អ្នក​ប្រើ ប្រាស់​ថ្នាំញៀន បាន​២​ទៅ​៣​ដង​ហើយដោយ​ម៉ូយ​ប្រើប្រាស់​ថ្នាំញៀន​ចែក​អោយប្រើ និង​ត្រូវ មេ​ថ្នាំញៀន​ដែល​ស្គាល់គ្នា ប្រើ​អោយ​យក​ថ្នាំញៀន​ទៅ​លក់​អោយ​ម៉ូយ​។​ ​ ​​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ ​កាន់​តុលាការខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត និង​ចោទប្រកាន់​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​ដោយ រិ​ទ្ធិ ជ័យ ​ ​ ​


KA-12Z KA-11Z KA-13Z




http://ift.tt/1F2uLcM
សមត្ថកិច្ច​ព័ទ្ធចាប់​បាន​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​ សមត្ថកិច្ច​ព័ទ្ធចាប់​បាន​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​ Reviewed by yim PH on 6:08 PM Rating: 5

Entertainment

ads
Powered by Blogger.