ឪពុកម្តាយទៅឆ្លុះកង្កែប ទុកកូនស្រីឲ្យនៅចាំខ្ទមចំការម្នាក់ឯង ត្រូវជនកំហូចឆ្លៀតឱកាសចាប់រំលោភ សេពសន្ថវៈដល់ទីជម្រៅបានសម្រេច២ដង
ខេត្តរតនគិរី៖ យុវជនម្នាក់នៅពេលស្ងាត់បានលបចូលខ្ទមចាំចំការរួចចាប់នារីពិការដៃម្ខាងរំលោភ ម្នាក់ដល់ទីជម្រៅពីរដង ខណៈនាងនៅផ្ទះម្នាក់ឯង។ ក្រោយពីឪពុកម្តាយនាងត្រឡប់មកផ្ទះវិញបានដឹងរឿង ក៏បានប្តឹងនគរបាលប៉ុស្តិ៍ភូមិប៉ាតាង ឲ្យចាប់ខ្លួនជនកំហូចនោះភ្លាម ។ ហេតុការណ៍ចាប់រំលោភលើនារីរងគ្រោះនេះបានធ្វើឡើងកាលពីវវេលាម៉ោង១០និង០០នាទី នាយប់ថ្ងៃទី២៤ ខែនិនា ឆ្នាំ២០១៥ ភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ចំពេលឪពុកម្តាយនាងចេញទៅឆ្លុះកង្កែប។
លោក សូ ថាយ អធិការនគរបាលស្រុលកំផាត់បានអោយដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ ដោយបានអះអាងថា មានយុវជនម្នាក់ចាប់រំលោភកូនស្រីរបស់ខ្លួននៅលើខ្ទមចំការត្រង់ចំណុចអូរកាន ស្ថិតនៅភូមិប៉ាតាង ឃុះប៉ាតាង ហើយលោកក៏បានចាត់កម្លាំងចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
លោកបានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សល្យ សឹង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករជៀរជ័រកៅស៊ូ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ រីឯនារីរងគ្រោះមានឈ្មោះ ល.ម ភេទស្រី អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ រស់នៅភូមិកើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យពុំព្រមសារភាពថា ខ្លួនមានអារម្មណ៍ចង់រួមភេទពេក ចៃដន្យឃើញនាងនៅតែឯងក៏បានចាប់រំលោភទៅលើនារីរងគ្រោះពិការនោះសម្រេចកាមមែន។
ដោយឡែកបើតាមសំដីរបស់នារីរងគ្រោះបានប្រាប់ទៅឪពុកម្តាយនាងថា យុវជនខាងលើបានចាប់បង្ខំនិងរំលោភទៅលើនាងបានសម្រេចចំនួន២ដង។ ក្រោយពេលកើតហេតុលោកអធិការបានបំពេញកសាងសំណុំបែបបទ បញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥នេះដើម្បីចាត់ការបន្ត៕ ដោយ លី វណ្ណៈ
http://ift.tt/1H3Y0dX