Insurance

728x90

រថយន្ត​ដឹក​ក្បឿង​ដាច់​កង់​ក្រោយ​បុក​រថយន្ត​ដឹក​ដំឡូង​មី​ក្រឡាប់​បះជើង អ្នកបើកបរ​រថយន្ត ម្នាក់ របួស​រយះ​ស្លឹកត្រចៀក​

​ខេត្តកំពង់ឆ្នាំង​៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​របួស​រយះ​ស្លឹកត្រចៀក នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ក្បឿង​បាន​ដាច់​កង់​ក្រោយ​ទៅបុក​រថយន្ត​ដឹក​ដំឡូង​មី​ក្នុង​ទិស​បញ្ច្រាស​គ្នា បណ្តាលអោយ​រថយន្ត​ដឹក​ដំឡូង​មី​ក្រឡាប់​បះជើង​ធ្លាក់​ក្នុង​ស្រែ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​០៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៨ និង​៩៩ ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​


សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​រថយន្ត​រងគ្រោះ​ម៉ាក​ហ៊ី​ ​យ៉ាន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ តាកែវ​3A-1088 បើកបរ​ដោយ​ឈ្មោះ ខេង រ៉ា​អាយុ​៣៨​ឆ្នាំ បាន​រងរបួស​រយះ​ស្លឹកត្រចៀក​ខាងឆ្វេង គាត់​រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​រំលិច ស្រុក​បាកាន ខេត្តពោធិសាត់ ដឹក​ដំឡូង​មី​ពី​ជើង​ទៅ​ត្បូង​។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ន​.០១៨៩ ភព​៣ បើកបរ​ដោយ​ឈ្មោះ ជា សាវុន អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​ដឹក​ក្បឿង​ពេញ​រថយន្ត​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ទិស​បញ្ច្រាស​គ្នា​ជាមួយ​រថយន្ត​រងគ្រោះ​។​


​ក្រោយពេល​ពិនិត្យ​កន្លែងកើតហេតុ​សមត្ថកិច្ច​បានអោយដឹងថា​៖ ក្នុងពេល​កើតហេតុ​រថយន្ត​គឺ​រថយន្ត​ដឹក​ក្បឿង​កំពុងបើក​បរបាន​ដាច់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​បាន​រេ​ចង្កូត​ទៅបុក​ ​រថយន្ត​ដឹក​ដំឡូង​មី ក្រឡាប់​បះជើង​ធ្លាក់​ក្នុង​ស្រែ​តែម្តង​។ ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា​៖​មក​ ​ពី​រថយន្ត​ដឹក​ក្បឿង​ដឹក​ក្បឿង​ដឹក​លើស​ចំណុះ និង​ម្យ៉ាង​ប្រហែលជា​ខ្ចៅ​បូ​ឡុង​តា​កេ ចុង​ដុំ​កង់​រថយន្ត​រលុង​ផង ទើប​បណ្តាលអោយ​ខ្ចៅ​ដាច់​រហូត​កង់ និង​បង្កអោយមាន​គ្រោះថ្នាក់​ដូចខាងលើ​នេះ​តែម្តង​។ គ្រោះថ្នាក់​ក៍​ជា​មេរៀន​មួយ​សំរាប់​អ្នកបើកបរ​រថយន្ត​ទាំងឡាយ​គួរតែ​ប្រុង​ប្រ​យ​ត្ន័​ផង​ដែល​ក្នុងពេល​ដឹក​ឥ​វ៉ាន់​ធ្ងន់ៗ​។​ ​ ​


​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅក្នុង​ស្នងការដ្ឋាន​នគរបាល ខេត្ត កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ ដោះស្រាយ​គ្នា​តាម​និតិ​វិធី​៕ ដោយ រិ​ទ្ធិ ជ័យ


KA-27-03-2015-33 KA-27-03-2015-32 KA-27-03-2015-30 KA-27-03-2015-31 KA-27-03-2015-29




http://ift.tt/1FPQFla
រថយន្ត​ដឹក​ក្បឿង​ដាច់​កង់​ក្រោយ​បុក​រថយន្ត​ដឹក​ដំឡូង​មី​ក្រឡាប់​បះជើង អ្នកបើកបរ​រថយន្ត ម្នាក់ របួស​រយះ​ស្លឹកត្រចៀក​ រថយន្ត​ដឹក​ក្បឿង​ដាច់​កង់​ក្រោយ​បុក​រថយន្ត​ដឹក​ដំឡូង​មី​ក្រឡាប់​បះជើង អ្នកបើកបរ​រថយន្ត ម្នាក់ របួស​រយះ​ស្លឹកត្រចៀក​ Reviewed by yim PH on 3:19 PM Rating: 5

Entertainment

ads
Powered by Blogger.