ក្មេងទំនើង គ្រាន់តែមើលមុខមិនបាន ដេញវ៉ៃគ្នាដល់មុខប៉ុស្តិ៍នគរបាល បង្កអោយរបួសត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់ បញ្ជូនទៅតុលាការ
ខេត្តកំពង់ឆ្នាំង៖ ក្រុមក្មេងទំនើងចំនួន៣នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងក្រុងសហការគ្នាចាប់ខ្លួន ខណៈ ដែលក្រុមក្មេងទំនើងទាំងនោះមានជម្លោះ ឈានដល់ការវាយប្រតាយប្រតប់គ្នា ក្នុងរឿងជិះម៉ូតូមើលមុខ និងឌឺដងដាក់គ្នា ។ ករណីនេះបានកើតឡើងវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៨ ខែមិនាឆ្នាំ២០១៥ នៅមុខប៉ុស្តិ៍រដ្ឋបាល ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយគ្រាន់តែមើលមុខគ្នាក៏វាយគ្នាដែរព្រោះចង់ព្រោះម្នាក់ៗចង់តាំងខ្លួនជាបងធំ។
លោក ម៉ា យន្ត មន្ត្រីនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ ក្មេងទំនើងទាំង ៣នាក់ដែលចាប់ ខ្លួនបានមាន ១.ឈ្មោះ ពូន ធូ អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ២ឈ្មោះ ញឹម ផានិត អាយុ២០ឆ្នាំ មានទីលំនៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ និង៣ ឈ្មោះ ម៉ៅ រិទ្ធិ អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ។
មុនពេលកើត ហេតុ មានក្មេងមួយក្រុមដែលនៅស្រុករលាប្អៀរ បានជិះម៉ូតួត្រឡប់ពីហូបការគេ វិញតាមបណ្តោយផ្លូវជាតិលេខ ៥ លុះមកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម ក៏បានជួបក្មេងមួយក្រុមទៀត ជាអ្នកនៅក្រុងកំពង់ឆ្នាំង ពេលជិះជួបគ្នាបានមើលមុខគ្នាទៅវិញទៅមក និងបានឌឺដងដាក់គ្នា ស្រាប់តែពេលនោះ ក្រុមស្រុករលាប្អៀរបានទាញចំពាមកៅស៊ូ បាញ់មកលើក្រុមកំពង់ឆ្នាំង តែមិនត្រូវចំគូទំនា ស់ទេ បែរជាចំ ឈ្មោះ លន់ រស្មី អាយុ២២ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ បណ្តាលអោយ បែក ក្បាល ហើយភ្លាមៗនោះដែរគូទំនាស់ទាំង២ក៏បានជិះ ម៉ូតូដេញគ្នាមកដល់មុខប៉ុស្តិរដ្ឋបាលសង្កាត់ប្អេរ ក៏ឈប់ឮម៉ូតូដេញវ៉ៃគ្នាតែម្តង ដោយខ្លះដំបង ខ្លះចំពាមកៅស៊ូ និងខ្លះទៀត ដុំឥដ្ឋការ៉ូឡា វាយ និងគប់គ្នាទៅវិញទៅមក ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាម និតិវិធី បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីការិយាល័យជំនាញ កសាងសំណុំរឿងបន្ថែម បញ្ជូនខ្លួនទៅតុលាការខេត្ត ចាត់ការបន្តតាមនិតិវិធីគឺចោទប្រកាន់និងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/18uSYLJ