យុគ ចិន្តា មានអារម្មណ៍ថា ខ្លួនជាទេពធីតា ក្នុងថ្ងៃខួបកំណើត
ភ្នំពេញ៖ បើទោះបីជាពិធីជប់លៀង ថ្ងៃខួបកំណើត របស់ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បានហួសរយៈ ពេល៥ថ្ងៃហើយក៏ដោយ តែតារារូបនេះ នៅតែមានអារម្មណ៍រំភើប និងអស្ចារ្យយ៉ាងខ្លាំង នៅពេល ដែលអ្នករៀបចំ កម្មវិធីឲ្យនាងនោះ បានលើកតម្កើងនាង រហូតដល់ម្ចាស់សាម៉ីខ្លួនរូបនេះ មានអារម្មណ៍ថា ខ្លួនជាទេពធីតា ក្នុងពិធី នោះទៀតផង ។
តាមរយៈសារដែល ពិធីការិនីដ៏មានឥទ្ធិពល ប្រចាំសា្ថនីយទូរទស្សន៍ ស៊ី ធី អ៊ីន អ្នកនាង យុគ ចិន្តា សរសេរបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួនរបស់នាង នៅថ្ងៃនេះបានសរសេររំឭកពីថ្ងៃ ខួបកំណើត របស់នាងថា «កាលពីរាត្រីថ្ងៃទី23 មីនា មិនដឹងថា និយាយថា ម៉េចសម្រាប់អារម្មណ៏ដ៏រំភើប នាពេលនោះទេវា ពិតជាមានភាពអស្ចារ្យ នឹងភ្ញាក់ផ្អើលខ្លាំងណាស់ ក្នុងថ្ងៃដ៏ពិសេសរបស់នាងខ្ញុំ ខ្ញុំហាក់មានអារម្មណ៏ថា នាងខ្ញុំគឺ ជាទេពធីតាមួយអង្គ ក្នុងរាត្រីដ៏អស្ចារ្យ ព្រោះអ្វីដែលនាងបានទទួល សម្រាប់ថ្ងៃខួបកំណើត ក្នុងឆ្នាំនេះ …..»។
ជាការពិតសម្រាប់ ពិធីជប់លៀងខួបកំណើត របស់ អ្នកនាង យុគ ចិន្តា នៅឆ្នាំនេះ ពិតជាប្លែកអារម្មណ៍ និងអស្ចារ្យ មែន ដោយសារតែនាងបានឡើង យន្តហោះចេញទៅ ខេត្តសៀមរាបភ្លាមៗ ក្រោយពីនាងបានបញ្ចប់ ការងារនៅទី ក្រុងភ្នំពេញ ។ មិនមែនជាចំឡែកទេ ដែលឆ្នាំនេះ នាងបែរជាទៅរៀបចំកម្មវិធីជប់លៀងខួបកំណើត នៅលើទឹកដីអង្គរ ដោយសារតែនាង ត្រូវបានក្រុមហ៊ុន មួយរៀបចំកម្មវិធីជប់លៀងឲ្យ ដោយមានអ្នកចូលរួមខ្លះ តុបតែងខ្លួនជាក្នុងឈុត បូរាណផងដែរ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1NnmHEe