មែកស្វាយធំមួយបាក់ធ្លាក់ចំលើរបងសាលាខេត្តកំពង់ឆ្នាំង និងលើចិញ្ចើមផ្លូវទាំងព្រឹកសំណាងល្អពុំមានអ្នកណារងគ្រោះ
ខេត្តកំពង់ឆ្នាំង៖ ដើមស្វាយព្រៃមួយដើមបានបាក់មែកដ៏ធំមួយធ្លាក់មកចំរបងសាលាខេត្តកំពង់ឆ្នាំង និងចំចិញ្ចើមផ្លូវកៅស៊ូទាំងព្រឹក ប៉ុន្តែសំណាងល្អពុំមានអ្នករងគ្រោះព្រោះផ្លូវនេះជាផ្លូវដែលកូនសិស្សសាលាគំរូក្រុងធ្លាប់ដើរទៅមករៀនសូត្រ។ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ នៅរបងផ្នែកខាង កើតឈៀងខាងជើងរបស់សាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ម្ចាស់ផ្ទះថតរូបយីហោរ សំណាងល្អថតរូប បាននិយាយអោយដឹងថា៖ មែកស្វាយព្រៃមួយមែកធំនោះមានទំហំប្រមាណ៤តឹក បានបាក់មែកមកស្រស់ៗតែម្តងមិនដឹងថាមកពីមូលហេតុអ្វីច្បាស់លាស់ឡើយ ហើយមែកស្វាយនោះបានធ្លាក់មកលើចិញ្ចើមផ្លូវកៅស៊ូ និងរបងសាលាខេត្ត ខូតខាតប្រមាណជាង៤ម៉ែត្រ។ប៉ុន្តែអ្វីដែលចាត់ទុថាជាសំណាងល្អនោះ គឺមិនមានអ្នកណាម្នាក់រងរបួសឡើយ ព្រោះថាចំណុចកើតហេតុនេះគឺសិស្សសាលាបឋមសិក្សាគំរូក្រុងធ្លាប់ដើរទៅរៀនមុនម៉ោង៧ព្រឹក និងចេញមកវិញក្រោយម៉ោង១១ថ្ងៃជារៀងរាលថ្ងៃ ប្រសិនបើមែកស្វាយនោះបាក់ចំម៉ោងសិស្សដើរវិញប្រាកដជាមានសិស្សសាលារងគ្រោះជាមិនខាន។ម្យ៉ាងវិញទៀតបើការបាក់មែកស្វាយនោះបណ្តាលអោយខ្សែភ្លើងដាច់វិញនោះ ក៏អាចអោយរងគ្រោះដល់អ្នកធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ។
មន្ត្រីសាលាខេត្តម្នាក់បានអោយដឹងថា៖ដើមស្វាយនិងដើមគគីរនៅចំណុចជុំវិញសាលាខេត្តនេះ មានអាយុរាប់រយឆ្នាំមកហើយដែលគេបានដាំតាំងជំនាន់អាណានិគមបារាំងមកម្លេះ ហើយរៀងរាល់ឆ្នាំកន្លងមកនេះពេលមានភ្លៀងខ្យល់ មែកឈើទាំងនេះធ្លាប់បាក់ធ្លាក់មកជារឿយៗ ដែលបញ្ហានេះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ទីនេះគួរតែប្រុងប្រយត្ន័អោយបានខ្ពស់។ ប្រជាពលរដ្ឋមួយចំនួនបានសំណូមពរដល់អាជ្ញាធរខេត្តថា៖ គួរតែកាប់មែកឈើធំៗទាំងនេះចេញពីផ្លូវ និងចេញពីខ្សែភ្លើងទើបជាការល្អបើទុកបែបនេះថ្ងៃណាមួយពិតជាមានគ្រោះថ្នាក់ដល់មនុស្សជាមិនខានឡើយ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1EeM6Ad