វិធីសាស្ត្រងាយៗ អាចពិនិត្យដឹងថា អ្នកមានផ្ទៃពោះ ដោយមិនចាំ បាច់ប្រើឧបករណ៍
ជាទូទៅ ស្រ្តីធ្វើការតេស្តពិនិត្យផ្ទៃពោះដោយខ្លួនឯងតាមរយៈការប្រើឧបករណ៏ដែលមាន លក់នៅលើទីផ្សារ ។ ប៉ុន្តែមាន វិធីមួយចំនួនទៀតធ្វើអោយអ្នកដឹងថា មានផ្ទៃពោះពិតឬក៏អត់ គឺការធ្វើតេស្តដោយខ្លួនឯងមិនដោយចាំបាច់ប្រើ ឧបករណ៍ ។
១. យកទឹកនោមមកធ្វើតេស្ត
យកទឹកនោមដាក់ក្នុងដបមួយ ហើយរក្សាវាទុកដោយមិនប៉ះពាល់រយៈពេល ៣-៤ម៉ោង។ ប្រសិនបើឃើញមាន សារធាតុ ពពុះសៗអណ្តែតលើផ្ទៃទឹកនោម បញ្ជាក់ថាអ្នកមានផ្ទៃពោះ។
២. សញ្ញានៃការមានផ្ទៃពោះ
តើអ្នកមានអារម្មណ៏ចង់ក្អួតដែរទេ ពេលអ្នកក្រោកពីគេងព្រឹក? តើអ្នកបានបាត់វដ្តរដូវធម្មតារបស់អ្នកអស់រយៈ ពេល ១-២ខែ ហើយមែនទេ? តើអ្នកឡើងទម្ងន់ភ្លាមៗមែនទេ? នេះបញ្ជាក់ថាអ្នកពិតជាមានផ្ទៃពោះ។
៣. សាកល្បងប្រើថ្នាំដុសធ្មេញ
បន្តក់ទឹកនោមដំបូងរបស់អ្នក ២-៣ដំណក់ ចូលទៅក្នុងថ្នាំដុសធ្មេញ។ ប្រសិនបើមួយសន្ទុះក្រោយមក ថ្នាំដុសធ្មេញ ប្រែក្លាយជាពណ៌ខៀវ ឬក្លាយជាដុំពពុះតូចៗសៗ បញ្ជាក់ថាអ្នកមានផ្ទៃពោះ។
៤. ធ្វើតេស្តដោយប្រើស្លឹករុក្ខជាតិ
តើអ្នកមានដាំរុក្ខជាតិនៅក្នុងផ្ទះរបស់អ្នកដែរទេ? បេះស្លឹករបស់វា ២-៣សន្លឹក រួចត្រាំក្នុងទឹកនោមរបស់អ្នកបន្តិច។ ប្រសិនបើអ្នកឃើញមានស្នាមក្រហមៗនៅលើស្លឹកក្រោយរយៈពេល ១០នាទី វាបញ្ជាក់យ៉ាងច្បាស់ថាអ្នកមានផ្ទៃពោះ។
៥. ធ្វើតេស្តដោយប្រើសាប៊ូ
នេះក៏ជាវិធីធ្វើតេស្តពិនិត្យផ្ទៃពោះមួយដោយខ្លួនឯងផងដែរ។ យកទឹកនោមដំបូងរបស់អ្នកដាក់ក្នុងដបមួយ ហើយ យកពពុះសាប៊ូដាក់ចូល។ ប្រសិនបើឃើញមានពពុះកាន់តែច្រើនឡើងៗ បញ្ជាក់ថាអ្នកមានផ្ទៃពោះ។
៦. សាកល្បងប្រើថ្នាំសម្លាប់បាក់តេរី និងថ្នាំបំបាត់ការឈឺចាប់
យកទឹកនោមដំបូងនៅពេលព្រឹករបស់អ្នកដាក់ក្នុងចានដែកមួយ ហើយដាក់ថ្នាំទាំង២ប្រភេទនេះចូល។ ប្រសិនបើ វាប្រែទៅជាពណ៌ខៀវ បញ្ជាក់ថាអ្នកមានផ្ទៃពោះ។ ហើយប្រសិនបើអត់ទេ អ្នកមិនចាំបាច់រង់ចាំដំណឹងល្អឡើយ។
៨. ធ្វើតេស្តដោយប្រើស្ករស
យកទឹកនោមដំបូងរបស់អ្នកដាក់ចូលក្នុងចានមួយ ហើយដាក់ស្ករស ២-៣ស្លាបព្រាចូល។ ប្រសិនបើវាក្លាយជាដុំរឹងៗ ដូចដុំដី ហើយមិនរលាយក្នុងទឹក បញ្ជាក់ថាអ្នកមានផ្ទៃពោះហើយ៕
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1KIRsY0