Insurance

728x90

បុរស ៥ប្រភេទដែលស្ត្រី មិនចង់រៀបការជាមួយ

១- បុរសដែលមាន ទ្រព្យច្រើនជ្រុល


ចំពោះទ្រព្យសម្បតិ្ត របស់បុរស កាលបើអាច ទ្រទ្រង់ជីវភាព បានគ្រប់គ្រាន់ នោះគឺជាការ ប្រសើរហើយ តែបើមានទ្រព្យ ច្រើនជ្រុលជារឿយៗ អាច បែកគំនិតគិត ពីរឿងផ្សេងមិនខាន ។ ម្យ៉ាងទៀត កាលបើ ទ្រព្យរបស់ បុរសនោះ អាចរ៉ាប់រងតម្រូវ ការគ្រឿងអលង្ការ ពុំមែនតែស្រីស្នេហ៍ តែម្នាក់ នោះ ហើយ បើទោះជាខ្លួន គេពុំមានគំនិតផ្តួចផ្តើមក្តី ក៏នៅមានស្រីៗ ដទៃទៀត ដែលពុំមានការអៀនខ្មាស តាមចោមរោមស្រឡាញ់ដែរ ។


ដូច្នេះចូរកុំមានចិត្តលោភលន់ជ្រុលពេក ព្រោះបើពុំបានគ្រប់គ្រង នៅត្រង់ចំណុចមួយនោះ ឲ្យបានជាប់លាប់ទេ ប្រហែលអាចជាទឹកដ៏ មានជីជាតិ ហូរចូលក្នុងស្រែ អ្នកដទៃមិនខាន ហើយទៅថ្ងៃក្រោយ អ្នកប្រហែលជាចៀសមិនរួចនិងក្លាយជាស្ត្រីមេម៉ាយ ។


២- បុរសដែលមាន រូបរាងសង្ហាជ្រុល


ចំពោះបុរសណា ដែលមានរូបសម្រស់ស្រស់ស្អាត និងមានរូបរាងសង្ហាដាច់គេ ពិតជាមានគុណវិបត្តិ ចៀសមិនផុត ។ ដោយមុនពេលរៀបការ ពិត ជាមានមិត្តស្រី ច្រើនរាប់ភ្លេច ហើយក្រោយពេលរៀបការ រួចក៏នៅមានស្រីៗ ជាច្រើនទៀតចោមរោម ស្រឡាញ់ដែរ ។ ដូច្នេះបើឲ្យលួចស្រឡាញ់ គឺមិនខុសទាស់ អ្វីឡើយ តែបើឲ្យសុំរៀបការជាមួយ សុំបាយៗហើយ ។


៣-បុរសដែលមាន មាឌខ្ពស់ជ្រុល


ចំពោះបុរសកាលបើមាន មាឌខ្ពស់ខ្លាំងពេក ពិបាករកប្រពន្ធបន្តិច លើកលែងតែស្ត្រីនោះ មានកម្ពស់ ប្រហាក់ប្រហែលគ្នា ឬទាបជាងបន្តិច ទើបនាង យល់ព្រមរៀបការ ។ រីឯស្ត្រីដែលមានមាឌទាប ឈរត្រឹមក្រោមក្លៀក បុរសនោះ គឺពិតជាមិនចង់រៀបការ ជាមួយនឹង បុរសប្រភេទនេះឡើយ ។


៤- បុរសដែលគិតតែពីសំងំ នៅក្នុងផ្ទះ


ចំពោះបុរសណាដែលនៅពេលយប់ ពុំចេញដើររហេតរហូត ហើយសំងំ នៅតែក្នុងផ្ទះនោះ គួរចាត់ទុក ជាការ ល្អប្រពៃទៅចុះ ។ ខ្ញុំទៅលេងផ្ទះ មិត្តភក្តិ ម្នាក់ ដោយស្នាក់នៅ អស់រយៈពេល ៣ថ្ងៃ ហើយក៏វេទនា ចិត្តមិនស្ទើរឡើយ ។ បុរសនោះបើមើលពីខាងក្រៅ ហាក់ដូចជា ស្លូតបូតរម្យទម សម្បើមណាស់ ប៉ុន្តែ ស្រាប់ តែដណ្តើមយកតេឡេកុម៉្មង់ មិនដាក់ពីដៃ ហើយបើទោះជា ខ្ញុំចង់មើលកម្មវិធី និងព្រឹត្តិការណ៍ ផ្សេងៗក្តី ក៏បុរសនោះ មិនខ្ចី រវីរវល់ដែរ ។ ដូច្នេះលើកណាក៏ដូច លើកណាដែរ ខ្ញុំបរាជ័យរហូតហើយ ខ្ញុំក៏ខាំមាត់ សង្កត់ចិត្តដោយគិត ក្នុងចិត្តថា “ដាច់ខាតមិនត្រូវ រៀបការ ជាមួយនឹងបុរសម្នាក់នេះ” ។


៥- បុរសដែលស្រឡាញ់ ឈុតស្លៀកពាក់ជ្រុល


ចំពោះបុរសណាដែលស្លៀកពាក់ ស្អាតបាតសមរម្យ ជាការល្អប្រសើរ ប៉ុន្តែបើស្លៀកពាក់ ស្រស់ ឆើតឆាយ ប្លែកពីគេពីឯង នោះជាបុរស ស្រឡាញ់ ខ្លួនឯងជ្រុល ។ ដូច្នេះនៅក្នុង ជីវិតអាពាហ៍ពិពាហ៍ ពុំចេះមានការអត់ឱនឡើយ ។ ចូរគិតមើលចុះថា បុរសម្នាក់ដែលមាន ឈុតសម្លៀកបំពាក់ ច្រើន ជាងខ្ញុំ ហើយក្នុងមួយខែ ចំណាយប្រាក់ ទិញសម្លៀកបំពាក់ ក៏ច្រើនជាងខ្ញុំដែរ ។


ជារៀងរាល់ថ្ងៃ ពេលព្រឹកព្រលឹម មុនពេលចេញពីផ្ទះ ក៏បានត្រិះរិះពិចារណាថា តើឈុតពណ៌ខៀវ នេះល្អ ឬឈុតពណ៌ខ្មៅ នេះទើបល្អ ព្រមទាំងគួបផ្សំ ជាមួយនឹងស្បែកជើង ស្បែកពណ៌ត្នោត ។ ដូច្នេះជឿជាក់ថា បុរសប្រភេទនេះ ពិបាកស្វែងរកប្រពន្ធបន្តិច ៕


handsome-guy_11177






from Khmernote - The best entertainment website in Cambodia http://ift.tt/1F1hMbl
បុរស ៥ប្រភេទដែលស្ត្រី មិនចង់រៀបការជាមួយ បុរស ៥ប្រភេទដែលស្ត្រី មិនចង់រៀបការជាមួយ Reviewed by yim PH on 9:39 AM Rating: 5
Powered by Blogger.