ក្រឡាប់ រថយន្តកាមរីបាឡែន ស្លាប់ម្នាក់ របួសស្រាល ៣នាក់ នៅស្រុកសៀមប៉ាង
ស្ទឹងត្រែង៖ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង បណ្តាលឲ្យស្លាប់បុរសវ័យចំណាស់ម្នាក់ និងរបួសស្រាលយុវជន ៣នាក់ទៀត ក្រោយពីរថយន្តបានផ្ទុះកង់មុខ ក្រឡាប់ជាច្រើនត្រឡប់ នៅលើដងផ្លូវ ឆ្ពោះទៅកាន់ស្រុកសៀមប៉ាង នៅវេលាម៉ោង៥និង៣០នាទីល្ងាច ក្នុងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ត្រង់ចំណុចវាលប៉ារ៉ា ស្ថិតក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មន្រ្តីនគរបាល ទទួលផែនសណ្តាប់ធ្នាប់ និងអត្តសញ្ញាណកម្មស្រុកសៀមប៉ាង បានឲ្យដឹងថា ជនរងគ្រោះ ដែលបានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរទាំងបួននាក់ ខាងលើនេះ គឺទី១/មានឈ្មោះសៀ ជៀលាភ ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើកបរ) ទី២/ឈ្មោះគង់ ប៊ុនហេង ភេទប្រុស អាយុ២៦ឆ្នាំ ទី៣/ឈ្មោះឡេង ចាន់តារាណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៣ ជាជនជាតិខ្មែរ រស់នៅភ្នំពេញ ។ ចំណែកជនរងគ្រោះ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ ក្រូច ប៊ុនសុគន្ធ ភេទប្រុស អាយុ៦៤ឆ្នាំ ជាអាណិកជនខ្មែររស់នៅអាមេរិក ។
រីឯរថយន្តដែលក្រឡាប់នោះ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V1617 ។ ក្រោយកើតហេតុ គេបានឃើញ មន្ត្រីនគរបាលស្រុកសៀមប៉ាង ចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ រួចហៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យមកដឹកសពជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត យកទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរករថយន្តដឹកបន្តទៀត ទៅកាន់រាជាធានីភ្នំពេញ ដើម្បីយកធ្វើបុណតាមប្រពៃណី។ ចំណែករថយន្ត សមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់វិញ ដោយសារករណីនេះ មិនមានបង្កគ្រោះថ្នាក់ ដល់អ្នកដទៃឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1NmZWmI