ស្រីស្អាត បើករថយន្ត ទំនើប បុករបាំងថ្ម ធ្លាយទៅផ្លូវម្ខាងទៀត ជ្រុលបុកម៉ូតូ របួសធ្ងន់២នាក់ តែស្រែកថាខ្លួនអត់ខុស (មានវិដេអូ)
កាលពីវេលាម៉ោង ១០ យប់ថ្ងៃ ទៅ ៨ មីនា ដែលត្រូវជាថ្ងៃ សិទ្ធិនារី នោះ មាននារីវ័យក្មេង ស្រស់ស្អាតម្នាក់ បានបើករថយន្ត ទំនើប ម៉ាក RX300 ពណ៌ខ្មៅមួយគ្រឿង ទៅបុកនឹងរបាំងថ្ម ចែកទ្រូងផ្លូវ ធ្លាយទៅ ផ្លូវម្ខាងទៀត ហើយជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត ពេញទំហឹង ធ្វើអោយ មានមនុស្សរងរបួសធ្ងន់ ២នាក់ផងដែរ។ តាមប្រភពពត៌មានបានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅលើ បណ្តោយមហាវិថីម៉ៅសេទុង កែងផ្លូវ១៥០ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ក្នុងឈុតរ៉ូបក្រហម ទំនងចេញ ពីកម្មវិធី ណាមួយ រឺ ចេញពីហូបការ នារីវ័យក្មេង ម្នាក់នេះ បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ធ្វើអោយមានការ ចោមរោមមើល ពីសំណាក់ប្រជាពលរដ្ឋ និង ក្រុមអ្នកសារពត៌មាន ជាច្រើន។ ប៉ុន្តែក្នុងហេតុការណ៍នោះ នាងដែល ជាអ្នកបើករថយន្ត បង្កគ្រោះថ្នាក់ បែរជាស្រែកថា ខ្លួនមិនខុសទេ ហើយថែមទាំង ដេញវាយគេឯងថែមទៀតផង ដែលធ្វើអោយ អ្នកឈរមើលហេតុការណ៍ថា នារីម្នាក់នេះ ឆ្នាស់គ្រាន់បើ។ ទស្សនាវិដេអូ នៃគ្រោះថ្នាក់ ចរាចរណ៍ ខាងក្រោម៖
ដោយ៖ ខ្មែរណូត
ប្រភព Facebook
from Khmernote - The best entertainment website in Cambodia http://ift.tt/1MjdDja