Insurance

728x90

សមិទ្ធផល​នានា នៅ​វត្ត​ប្រាសាទ ស្រុក​កំពង់លែង​ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់

​ខេត្តកំពង់ឆ្នាំង​៖ សមិទ្ធផល​នានា​នៅ ក្នុង​វត្ត​ប្រាសាទ​ស្ថិតក្នុង ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ក្រោយពី​បាន​ដំណើរការ​សាងសង់​រួចរាល់​បានធ្វើ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​ដោយមាន​ការចូលរួម​ពី លោក ផែង វិ​នោ រដ្ឋលេខាធិការ​ក្រសួង សាធារណការ និង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ព្រះសង្ឃ លោក លោកស្រី​អភិបាលរង​ខេត្ត ប្រតិភូ​ក្រសួង​សាធារណ និង​ដឹកជញ្ជូន​លោក​លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ​សិស្សានុសិស្ស និង​ប្រជា​ពុទ្ធបរិស័ទ​ចំនួន​១៩៩៨​នាក់​។​


​នៅក្នុង​របាយការណ៍រ​បស់​អាជ្ញាធរ​ដែនដី​បាន​រាយការណ៍​អោយដឹងថា​៖​វត្ត​នៅក្នុង​ស្រុក​កំពង់​លែងមាន​ចំនួន​២៧​វត្ត មាន​ព្រះសង្ឃ​គង់នៅ​ស​រុ​ចំនួន​១៥៩​អង្គ​។ ដោយឡែក​វត្ត​ប្រសាទ​ក្រោយ​ឆ្នាំ​១៩៧៩​វត្ត​នេះ​ត្រូវបាន គណៈកម្មការ សប្បុរ សជន និង ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បានចាប់ផ្តើម​កសាងឡើង​វិញ​ជា​បន្តបន្ទាប់ និង​មកដល់​ថ្ងៃនេះ​សមិទ្ធិផល​នានា ដែល​ដាក់ សម្ពោធ​អោយប្រើ​ប្រាស់​រួមមាន​៖​សាលា​បាលី របង ក្លោងទ្វារ ស្រះ​ទឹក​និង​សមិទ្ធិផល​មួយចំនួនទៀត​។ សមិទ្ធិផល​ទាំងនោះ មានការ​ជួយឧបត្ថម្ភ​របស់​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​កំពង់លែង សប្បុរសជន​រស់នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​នៅ (​ប្រទេស​បារាំង​) និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​ចំណាយ​អស់​ថវិកា​សរុប​ចំនួន ៣៥៩.៣៤៤.០០០ រៀល​។​


លោក ត្រាំ អ៊ីវតឹក មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​គឺ​បាន​មាន​ថ្លែង កោតសរសើរ ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែនដី ព្រះសង្ឃ គណកម្មការ អាចារ្យវត្ត និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បាន​រួបរួមសាមគ្គី​គ្នា កសាងបាន​នូវ​ស​មិ​ទិ្ធ​ផល​ជាច្រើន ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ​ផងដែរ ។ ជាមួយគ្នា​នោះ​លោក ត្រាំ អ៊ីវតឹក បាន​ផ្តាំផ្ញើ ដល់​អាជ្ញាធរ ដែនដី​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ន៌​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ភូមិ​ឃុំ​មាន​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ​ល ព្រោះ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺជា​ត្រីវិស័យ សម្រាប់​ភូមិ​ឃុំ មាន​សន្តិសុខ​និង​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​រស់ នៅ​ល្អ ហើយ​ការអនុវត្តន៍​បាន​ដោយ​ប្រសិទ្ធិភាព​នោះ លុះត្រាតែ​យើង​រួមគ្នា អនុវត្ត​ន៌​គោលនយោបាយ​នេះ ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស គឺ​ពី​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​មូលដ្ឋាន​។ លោក​ក៏បាន​អំពាវនាវ​អោយ​អាជ្ញាធរ មូលដ្ឋាន បង្កើន​ការយកចិត្ត​ទុក ដាក់​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ។​


ចុងបញ្ចប់​លោក​ត្រាំ អ៊ីវតឹក បាន​ឧបត្ថម្ភ​ថា​វិកា​ចំនួន​៦​លាន​រៀល​សំរាប់​ជួល​ល្ខោន​មកលេង​ក្នុង​ពិធី សម្ពោធ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល ជូន​គណកម្មការ​រៀប​ចំ​ពិធី​សម្ពោធ លោក​កែវ ពៅ ប្រធាន មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង​ជួយ​ជួសជុល​ផ្លូវ​ចូល​វត្ត​ប្រវែង​១៣០០​ម៉ែត្រ​ស្មើនឹង​ថវិកា​៦​លាន​រៀល និង​បាន​ចែក​អំណោយ​ដល់​យាយជី​តាជី​លោកគ្រូ​អ្ន​គ្រូ និង​សិស្ស​នុ​សិស្ស ដែល​បាន​ចូលរួម​ផងដែរ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-1Z


ka-01Z ka-44z KA-02Z KA-2Z ​ ​ ​




http://ift.tt/1Fz2zw5
សមិទ្ធផល​នានា នៅ​វត្ត​ប្រាសាទ ស្រុក​កំពង់លែង​ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ សមិទ្ធផល​នានា នៅ​វត្ត​ប្រាសាទ ស្រុក​កំពង់លែង​ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ Reviewed by yim PH on 5:10 PM Rating: 5

Entertainment

ads
Powered by Blogger.