Insurance

728x90

​ប្រាសាទបុរាណ ៤កន្លែង នៅខេត្តរតនគិរី ត្រូវបានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ឆ្មាំការពារ

រតនគិរីៈ ប្រាសាទស្នាដៃ វីរបុរសល់ពីសម័យសង្គ្រាម និងគ្រោះធម្មជាតិចំនួន៤កន្លែង នៅខេត្តរតនគិរី ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈដាក់ឆ្មាំការពារ និងអភិរក្សាសម្រាប់ទុកជាកេរដំណែល ឲ្យកូនចៅជំនាន់ក្រោយ។


បើតាមលោកឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ឲ្យដឹងថា ប្រសាទចំនួន៤កន្លែងរួមមានទី១ ប្រាសាទព្រះពុទ្ធ មានទីតាំងស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ ទី២ប្រាសាទយ៉ាកណាំង មានទីតាំងស្ថិតក្នុងភូមិដតូច ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ ទី៣ ប្រាសាទបាក់យាង មានទីតាំងស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ និងទី៤ ប្រាសាទអូរព្រះ មានទីតាំងស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។


លោកប្រធាន ប្រាប់បន្តឲ្យដឹងទៀតថា ក្នុងចំណោមប្រាសាទទាំង៤ខាងលើនេះ មានតែប្រាសាទយ៉ាកណាំង ប៉ុណ្ណោះ បន្សល់ទុកស្ថានភាពដើមប្រហែល ៤០ភាគរយ សេសសល់ពីគ្រោះធម្មជាតិ និងពីសម័យសង្គ្រាម។ ចំណែកឯប្រាសាទ ចំនួន៣ទីតាំងផ្សេងទៀត គ្រោះធម្មជាតិនិងសង្គ្រាម បំផ្លាញស្ថានភាពដើមមួយរយភាគរយ ពោលគឺសល់តែថ្មរាយប៉ាយ ព្រមទាំងដើមឈើក្រាស់ៗ ដុះព័ទ្ធជុំវិញទីតាំងប្រាសាទទាំងនោះ។


លោកប្រធានមន្ទីររូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ប្រាសាទដែលវីរបុរសកសាងពីសម័យមុននោះ ធ្វើឡើងពីថ្មភក់ ដែលជាថ្មមានតម្លៃ។ ជាមួយគ្នានេះដែរ លោកឆាយ សាវុធ បានធ្វើអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងអាវុធហត្ថមូលដ្ឋាន ចូលរួមសហការដើម្បីថែក្សា និងអភិរក្សទុកជាកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


11039967_863587673685031_312234415_n


11047027_863587747018357_356925891_n 11022830_863587727018359_1200497334_n 11015487_863587723685026_446900804_n 11050995_863587703685028_663823255_n 11042185_863587700351695_2043692856_n






from Khmernote - The best entertainment website in Cambodia http://ift.tt/1zHu5Ts
​ប្រាសាទបុរាណ ៤កន្លែង នៅខេត្តរតនគិរី ត្រូវបានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ឆ្មាំការពារ ​ប្រាសាទបុរាណ ៤កន្លែង នៅខេត្តរតនគិរី ត្រូវបានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ឆ្មាំការពារ Reviewed by yim PH on 1:45 PM Rating: 5

Entertainment

ads
Powered by Blogger.