មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៩នាក់ ប៉េអឹមខ្លួនបញ្ចួនទៅតុលាការខេត្ត
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យ ស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប បានចុះបង្ក្រាបនិងចាប់បាន មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ០៩នាក់ ដកហូតវត្ថុតាងមួយ ចំនួន កាលពីវេលាម៉ោង ០៦និង០០ នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ ០៣ កន្លែងផ្សេងគ្នា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទាំង ៩នាក់ រួមមានទី ០១-ឈ្មោះ ង្វៀង តាំ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបំរើសេវា ខារ៉ាអូខេ CNN មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី០២- ឈ្មោះ ធីលីលី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី០៣-ឈ្មោះ ង្វៀង ធីសៃ ភេទស្រី អាយុ ២៧ឆ្នាំ ឆ្នាំជនជាតិវៀតណាម មុខរបរម៉ាស្សា ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី០៤-ឈ្មោះ ចាន់ បូរី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ទី០៥-ឈ្មោះ សោម វិបុល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ទី០៦- ឈ្មោះ កង ពេជ្រពន្លឺ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ទ្រាំងសង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ទី០៧-ឈ្មោះ ភួង សុផល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ទី០៨-ឈ្មោះ នាង សច្ចះ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងទី០៩-ឈ្មោះ អាន វិបុល ភេទប្រុស អាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូឌុប ទីលំនៅបច្ចុប្បន្ន ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
រីឯវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅគ្រឿម ពណ៌សថ្លា ម៉ាទឹកកក ចំនួន ០៧កញ្ចប់ ទម្ងន់ ៣,៣១ក្រាម ទូរស័ព្ទ ០៧គ្រឿង ម៉ូតូ ០៣គ្រឿង និងឧបរណ៍ជក់ មួយចំនួនធំ។ លោក ឆាយ រ៉ននាយការិយាល័យ ស្រាវជ្រាវប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីភ្នាក់ងារសម្ងាត់ និងក្រោមការបញ្ជា របស់ឧត្តមសេនីយ៍ ម៉ន សាម៉ុន និងលោកវរសេនីយ៍ឯក ស្រី មយូរ៉ា មេបញ្ជាការរងខេត្ត ទទួលបន្ទុកប្រធានមន្ទីរ ស្រាវជ្រាវប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ជនសង្ស័យភ្លាមៗ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕ ដោយ ច័ន្ទ សុភាព
http://ift.tt/18cIIHJ