ទេសចរណ៍ ផ្លូវភេទ ថៃជាប់លេខ១ ខណៈពេលដែល កម្ពុជាជាប់លេខ៩
ភ្ញៀវទេសចរណ៍ ទូទាំងពិភពលោក គឺនៅតែ មិនចោលឡើយ ចំពោះការ ស្វែងរកកន្លែង បំពេញ ចំណង់របស់ខ្លួន មិនថា នៅប្រទេសណាឡើយ។ ក្នុងនោះក៍មាន ការចាត់ថ្នាក់មួយ ដែលបង្ហាញ ពីតំបន់ទេសចរណ៍ផ្លូវភេទ ដ៍ពិសេសបំផុត សំរាប់ភ្ញៀវទេសចរណ៍។ ជុំវិញការ ចាត់ថ្នាក់តំបន់ទេសចរណ៍ផ្លូវភេទនេះ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសទាំង១០ ដែលក្នុងនោះមាន សាធារណរដ្ឋ ដូមីនីកែន, ប្រទេស កម្ពុជា, នីដឺលេន, គេនយ៉ា, ហ្វីលីពីន, កូឡុមបៀរ, ឥណ្ឌូនេស៊ី, អេស៉្បាញ, ប្រេស៊ីល និង ប្រទេសថៃ នេះតែម្តង។
ប្រទេសថៃ ត្រូវបាន គេស្គាល់គ្រប់គ្នា ថាជាប្រទេសដែល សំបូរទៅដោយ ឧស្សាហកម្ម ផ្លូវភេទ មិនថានៅតាម បារ រឺ តំបន់រកស៊ីផ្លូវភេទនោះទេ ហើយវាក៍មិនមែនជារឿង ភ្ញាក់ផ្អើលទេ ដែលប្រទេសថៃ បានពានលេខ១ ចំពោះទេសចរណ៍ផ្លូវភេទនេះ។ ចំពោះច្បាប់ ប្រឆាំងពេស្យាចារ របស់ប្រទេសថៃ នៅមានភាពស្រពិចស្រពិល នៅឡើយទេ ហើយចំនួន អ្នកដែលរកស៊ីផ្លូវភេទ នៅប្រទេសថៃ មានដល់ទៅ ជាង ៣លាននាក់ឯណោះ ដែលវា ជាតួលេខមួយ ខ្ពស់បំផុត នៅលើពិភពលោក។
ជាការពិតណាស់ ទោះបីប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមាន ច្បាប់តឹងរឹង ទាក់ទងទៅនឹង ពេស្យាចារ យ៉ាងណាក៍ដោយ គឺកម្ពុជា នៅតែមាន ការរកស៊ីផ្លូវភេទ លួចលាក់ ពីសំណាក់ នារីរកស៊ី ទាំងនោះ ហើយកម្ពុជា ក៍មានឈ្មោះ ក្នុងបញ្ជី ប្រទេសទេសចរណ៍ផ្លូវភេទ ដ៍ពិសេសបំផុត មួយនឹងគេដែរ។ បើតាមប្រភពពត៌មាន បានអោយដឹងថា ប្រទេសកម្ពុជា ត្រូវបាន គេចាត់ថ្នាក់ លេខ៩ ក្នុងចំណោមប្រទេសទាំង១០ ខាងលើ ហើយអ្វីដែល គេកត់សំគាល់នោះគឺ ទេសចរណ៍ផ្លូវភេទ នៅកម្ពុជា កើតឡើងដោយសារតែ នារីរកស៊ីទាំងនោះ គ្មានជំរើស ក្នុងការ រកចំណូលបាន ទើបពួកនាង ធ្វើការ រកស៊ីលួចលាក់ ដោយខុសច្បាប់បែបនេះ។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1Kb5n8Z