Insurance

728x90

ជិតដល់ថ្ងៃខួប១ឆ្នាំ នៃការបាត់ យន្តយោះ MH370 ឥឡូវអូស្ត្រាលីថា ប្រតិបត្តិការ ស្វែងរកនឹងត្រូវបញ្ឈប់ក្នុងពេលឆាប់ៗនេះ!

(អូស្ត្រាលី)៖ ការងារស្រាវជ្រាវស្វែងរកយន្តហោះម៉ាឡេស៊ី MH370 មិនអាចបន្តទៅមុខជារៀងរហូតបានទេ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បន្ទាប់ពីអូស្រ្តាលី ចិន និងម៉ាឡេស៊ីបានពិភាក្សាគ្នាជាស្រេច ក្នុងការបញ្ឈប់ការរុករក នេះបើយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០២ ខែមីនានេះ។


កន្លងមកការស្វែងរកយន្តហោះ Boing 777 ជើងហោះហើរ MH370 ដែលបានបាត់ដំណឹងអស់រយៈពេលជិ តមួយឆ្នាំមកនេះ បានធ្វើឡើងនៅបាតសមុទ្រក្នុងផ្ទៃក្រឡាប្រមាណជាង៦ម៉ឺនគីឡូម៉ែត្រការ៉េ ដោយក្នុងនោះរួមតំបន់ភាគខាងលិចទីក្រុង Perth ប្រទេសអូស្រ្តាលី ជាកន្លែងដែលអ្នកជំនាញជឿថា យន្តហោះធ្លាក់។ ការស្រាវជ្រាវនេះនឹងអាចបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា យន្តហោះ MH370 បានបាត់ខ្លួន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំងប្រទេសចិន ដោយមានមនុស្សសរុបទាំងអស់ ២៣៩នាក់៕




ប្រភព៖ FRESHNEWS


10647191_388239754681155_3780687036239532395_n






from Khmernote - The best entertainment website in Cambodia http://ift.tt/1vWeTXa
ជិតដល់ថ្ងៃខួប១ឆ្នាំ នៃការបាត់ យន្តយោះ MH370 ឥឡូវអូស្ត្រាលីថា ប្រតិបត្តិការ ស្វែងរកនឹងត្រូវបញ្ឈប់ក្នុងពេលឆាប់ៗនេះ! ជិតដល់ថ្ងៃខួប១ឆ្នាំ នៃការបាត់ យន្តយោះ MH370 ឥឡូវអូស្ត្រាលីថា ប្រតិបត្តិការ ស្វែងរកនឹងត្រូវបញ្ឈប់ក្នុងពេលឆាប់ៗនេះ! Reviewed by yim PH on 11:25 AM Rating: 5

Entertainment

ads
Powered by Blogger.