គិត ម៉េង និង ស្រីតូចចំណាន រៀបមង្គលការ ថ្ងៃ២០ខែមីនា គ្រោងចំណាយ១លានដុល្លារ
ភ្នំពេញ៖ ទស្សនិកជននៅចាំបានថា កាលពីដើមឆ្នាំ២០១៥នេះ ធ្លាប់មាន ព័ត៌មានលេចឮ ជាសាធារណៈថាបុរសសម្បូរ ទ្រព្យស្ដុកស្ដម្ភ និង ជាមហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង ត្រៀមខ្លួនចូលរោងការ ជាមួយភរិយារូបស្រស់ អតីត តារាសម្តែងល្បី ឈ្មោះ អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ប៉ុន្តែរឿងគ្រប់យ៉ាង បានស្ងប់ស្ងាត់ ខណៈមង្គលការ របស់អភិជនទាំងពីរនេះ គ្មានទាល់តែសោះ ។
តែថ្មីៗនេះស្រាប់តែលេចឮ ព័ត៌មានច្បាស់ការថ្មីថា គូស្នេហ៍មួយគូនេះ កំពុងតែត្រៀមខ្លួន ធ្វើជាកូនក្រមុំ កូនកំលោះដឹក ដៃគ្នាចូលរោងការតាមប្រពៃណី នៅពេលឆាប់ៗខាងមុខនេះ ដោយគ្រោងចាយលុយប្រមាណ១លានដុល្លារ ដើម្បីរៀប ចំ ។
នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានពិធីមង្គលការលំដាប់ មហាសេដ្ឋី គឺអ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ស្រីតូច ចំណាន ដែលពិធីមង្គលការនេះនឹងប្រារព្ធទៅនៅថ្ងៃទី២០ ខែមីនា ខាងមុខនេះដោយលោកឧកញ៉ារៀបចំពិធីជប់លៀង ពេលល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន៥អាគារជាប់គ្នា ( L,k,J,I,H) ហើយមង្គលការនេះ មានវត្តមានភ្ញៀវកិត្តិយស អ្នកមុខអ្នកការរាប់ពាន់នាក់ អញ្ជើញចូលរួមអបអរសាទរ ថ្ងៃមង្គលការជូនពរជ័យដល់គូស្វាមី ភរិយាមួយគូនេះក្នុងនោះក៏មានថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលអញ្ជើញជាកិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរ។
ប្រភពព័ត៌មានពីមន្រ្តីធំៗមួយចំនួន បានបង្ហើបថា បើតាមគម្រោងមង្គលការ ត្រៀមរៀបចំឡើងយ៉ាងល្អប្រណិតបំផុត ចាយលុយមិនក្រោម លានដុល្លារនោះទេ ហើយសូម្បីតែឈុតកូនក្រមុំ ក៏មានការច្នៃម៉ូដពីជាង លំដាប់អន្តរជាតិក្នុង តម្លៃប្រមាណ១០ម៉ឺនដុល្លារ ។ មង្គលការរបស់អ្នកឧកញ៉ា គិតម៉េង នេះ ត្រូវបានមហាជន ទស្សនិកជនចាត់ទុកថា ជាមង្គលការដែលអធឹកអធ័ម និងចំណាយច្រើនជាងគេ ក្នុងចំណោមមង្គលការអ្នកធំ នៅស្រុកខ្មែរ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1B0cBGT