ឪពុកមារចាប់ក្មួយស្រីខ្លួនឯងរំលោភ ត្រូវប៉ូលិសចាប់វ៉ៃខ្នោះបញ្ជូនឡើងតុលាការ
ខេត្តក្រចេះ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បញ្ជូនខ្លួន បុរសវ័យ៤៩ឆ្នាំម្នាក់ ទៅតុលាកាលពីព្រឹកថ្ងៃទី៤ ខែមីនានេះដោយចោទពីបទរំលោភសេពសន្ថវៈលើក្មួយស្រីវ័យអនីតជន ។ គឺក្រោយពីបុរសជាឱពុកមាម្នាក់នេះ បានលួមលោមក្មួយស្រីឱ្យទៅលេងផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពចាប់រំលោភសម្រេចរហូតដល់ទៅពីរដង ក្នុងរយៈពេល១ថ្ងៃ១យប់។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន វួច អាយុ៤៩ឆ្នាំ មានទីក្នុងភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ និងបានចាប់រំលោភ ទៅលើក្មេងស្រីរងគ្រោះ ជាកូនក្មួយ មានអាយុទើបតែ៨ឆ្នាំ បានសម្រេចរហូតដល់ទៅ២ដង។
លោកវរៈសេនីយ៍ត្រី ហួត លឹមហ៊ាង នាយការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២ ខែមីនា បន្ទាប់ពីសមត្ថកិច្ច ទទួលបានពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះក្រោយជននេះបានទៅហៅក្មួយស្រី ឱ្យទៅចាំផ្ទះ ជាមួយកូនប្រុសខ្លួន លុះទៅដល់ផ្ទះ ជនសង្ស័យដែលជាឪពុកមា ឈ្មោះ សួន វួច បានឱ្យក្មួយស្រីឡើងទៅលើផ្ទះ ហើយក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច។
នៅចំពោះមុខសមត្ថកិច្ច ជនជាឪពុកមាអគតិ ឈ្មោះ សួន វួច អាយុ៤៩ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភទៅលើក្មួយស្រីរងគ្រោះអាយុ៨ឆ្នាំ ប្រាដកមេន។
លោកវរៈសេនីយ៍ត្រី ហួត លឹមហ៊ាង នាយការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ បន្ទាប់ពីមានការសាកសួរ គឺកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៤ ខែមីនានេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ និរតី
http://ift.tt/1wV4jem