Insurance

728x90

ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ ត្រូវ​សម្លាប់​ដោយ​ចាប់ចង​មាត់ និង​ចងក ជាន់​ពន្លិចទឹក​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត​

ខេត្តកំពង់ចាម​៖ ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវគេ​សម្លាប់​យ៉ាង​សាហាវ​ឃោ​ឃៅ ដោយ​ចាប់​ចងក និង​ចង​មាត់ ជាន់ពន្លិច​ទឹក​រហូត​ដល់​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត នៅ​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ព្រែក​សង្កែ​កើត ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម តែ​ជនល្មើស​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ហើយ​បាន​ប្រាប់​មូលហេតុ​ថា រូបគេ​បាន​ខឹង និង​មាន​គំនុំ​ជាមួយ​ក្មេងប្រុស​រងគ្រោះ ឈ្លោះ​ជាមួយ​កូន​របស់ខ្លួន ។​


​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្ទឹងត្រង់​បាន​បញ្ជាក់ថា ជនល្មើស ត្រូវបាន​កម្លាំង​នគរបាល ចុះទៅ​ឃាត់ខ្លួន​ចាប់វាយ​ខ្នោះ​បាន​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​សម្លាប់​ក្មេងប្រុស​នោះ​។ ជនល្មើស​មានឈ្មោះ ហួង ប៊ុន​ថេត អាយុ ៣៣​ឆ្នាំ រីឯ​ក្មេងប្រុស​រងគ្រោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ​៧​ឆ្នាំ​។​


ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន​បាន​ឲ្យ​ដឹងថា ជនល្មើស​រូបនេះ បាន​គុំ​ក្មេងប្រុស​រងគ្រោះ​តាំងពី​ម្សិលមិញ​មកម្ល៉េះ នៅពេលដែល​ឈ្លោះ​ជាមួយ​កូន​របស់ខ្លួន ហើយ​មកដល់​ថ្ងៃនេះ​ទៀត ក្មេងៗ​ទាំងពីរ​បាន​ឈ្លោះ​គ្នា​ម្តងទៀត ធ្វើ​ឲ្យ​ជនល្មើស​ខឹង រហូត​ចាប់​ក្មេងប្រុស​រងគ្រោះ​យក​ខ្សែ​ចងក និង ចង​មាត់ ហើយ​ចាប់​ច្រមុជ​ទឹក​រហូតដល់​ស្លាប់​តែម្តង​។ តែ​ជនល្មើស​ត្រូវ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​


KA-28-03-2015-03 KA-28-03-2015-04




http://ift.tt/1Nlpyza
ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ ត្រូវ​សម្លាប់​ដោយ​ចាប់ចង​មាត់ និង​ចងក ជាន់​ពន្លិចទឹក​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត​ ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ ត្រូវ​សម្លាប់​ដោយ​ចាប់ចង​មាត់ និង​ចងក ជាន់​ពន្លិចទឹក​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត​ Reviewed by yim PH on 11:59 AM Rating: 5

Entertainment

ads
Powered by Blogger.