កាណូតឆៃរ៉ាជនជាតិវៀតណាម៤គ្រឿង និងមនុស្ស១៣នាក់កំពុងហ៊ុំសម្រាស់ ប្រជាពលរដ្ឋ និងក្រុមអ្នកកាសែតប្រទះឃើញ បានរាយការណ៍អោយសមត្ថកិច្ចបង្ក្រាប
ខេត្តកំពង់ឆ្នាំង៖ កាណូតឆៃរា៤គ្រឿង ដោយបំពាក់ម៉ាស៊ីនខ្យល់ និងជនជាតិវៀតណាម ចំនួន ១៣នាក់ជាម្ចាស់កាណូត និងកម្មករ កំពុងហ៊ុំសម្រាស់ខុសច្បាប់ ត្រូវបានប្រជាពលរដ្ឋភូមិកោះតាម៉ូវ និងអ្នកកាសែតមួយក្រុមរាយការណ៍អោយសមត្ថកិច្ចបង្ក្រាប។ករណីបង្ក្រាបបទស្មើសហ៊ុំសម្រាស់ខាងលើនេះបានធ្វើឡើងនៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ នៅចំណុចអន្លង់ជ្រៃ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបិបូរណ៌។
ជនល្មើសជនជាតិវៀតណាមជាម្ចាស់កាណូតឆៃរាទាំង៤គ្រឿងខាងលើបាននិយាយអោយដឹងថា៖ពួកគេ ១ឈ្មោះ យាំង ចេវ អាយុ៣៩ឆ្នាំ , ២ឈ្មោះ ចាំង យាំងមិន អាយុ៣៩ឆ្នាំ , ៣ ឈ្មោះ ចាំង យាំងលុង អាយុ៣០ឆ្នាំ , ៤ឈ្មោះ ចាំង រឿង អាយុ២៤ឆ្នាំ ពួកគេរស់នៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយឡែកជនជាតិវៀតណាមប្រុសស្រី ៩នាក់ទៀតគឺជាកម្មកររបស់ពួកគេ។ ពួកជនល្មើសទាំង៤នាក់ខាងលើនេះបានបញ្ជាក់អោយដឹងថា៖ ពួកគេហ៊ានរកដូច្នេះដោយសារមានមន្ត្រីយោធាភូមិភាគពិសេសម្នាក់ ជាអ្នករត់ការបង់លុយអោយមន្ត្រីជំនាញរួចហើយទើបគេអនុញ្ញាតអោយរកដូច្នេះ។
លោកផាត និងលោកចំរើន ជាប្រជាពលរដ្ឋភូមិកោះតាម៉ូវ ដែលបានសហការនាំអ្នកកា សែត យើងទៅថតយករូបភាពនៃបទល្មើសខាងលើនេះបានអោយដឹងថា សម្រាស់ដែលពួកជន ល្មើស ហ៊ុំចាប់ត្រីនៅចំណុចខាងលើនេះ គឺជាសម្រាស់របស់លោកប្រធានសហគមនេសាទ ឃុំកំពង់ព្រះគគីរទំនងជាគេលក់អោយជនជាតិវៀតណាមនេះ ទើបគេហ៊ានហ៊ុំចាប់ត្រីដូច្នេះ។
ក្រោយពីក្រុមអ្នកយកព័ត៌មានយើងនិងប្រជាពលរដ្ឋបានរាយការណ៍ពីបទល្មើសនេះជូនលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត និងលោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាល ជលផលខេត្តរួចមក យើងឃើញលោក ផាន់ សុភឿន ជាមន្ត្រីយោធា និងលោក ទៀង សារុន ជាមន្ត្រីនគរបាលឈរជើងការពារឡូត៍អភិរក្សឃុំកំពង់ព្រះគគីរ បានមកចាប់យកជន ល្មើសនិងវត្ថុតាងទៅកាន់ទីស្នាក់ការរបស់ខ្លួន ដើម្បីប្រគល់អោយសមត្ថកិច្ចជំនាញកសាង សំណុំរឿងតាមផ្លូវច្បាប់។
ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះតាម៉ូវបានអោយដឹងទៀតថា៖ កន្លងមកមន្ត្រីជំនាញដែលនៅឈរជើងក្នុងឃុំកំពង់ព្រះគគីរ ធ្លាប់ចាប់បានតែប្រជាពលរដ្ឋហ៊ុំកំប៉ោងតូចតាច នៅ តាម មាត់ ជើងកំពង់ក្បែរៗផ្ទះប៉ុណ្ណោះ ប៉ុន្តែសម្រាស់ខាងលើនេះក៏គេបានឃើញ និងដឹងដែរ តែគេមិនបានចាប់នោះទេ តែដល់ពេលអ្នកកាសែត និងប្រជាពលរដ្ឋតាមទាន់រាយការណ៍ទៅ លោកនាយខណ្ឌ័និងលោកព្រះរាជអាជ្ញាខេត្តទើបភ្ញាក់ផ្អើលមកទទួលយកជនល្មើស។ ករ ណីនេះពេលលោកព្រះរាជអាជ្ញាសួរទៅមន្ត្រីជំនាញ លោក លី ឡា នាយរងខណ្ឌ័បាន អោយ ដឹងថា ជនល្មើសខាងលើនេះជំនាញលោក និងកសាងសំណុំរឿងផាកពិន័យតាមច្បាប់ស្តី ពីជលផលមិនអោយពួកគេរួចខ្លួនឡើយ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1GI245D