Insurance

728x90

យុវតី​ជា​សិស្ស​ម្នាក់​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​២​គ្រឿង​កៀរ និង​បុក​បន្តកន្ទុយ​គ្នា​អូស​ក្រោម​រថយន្ត​ជាង​២០​ម៉ែត្រ​រងរបួស​ធ្ងន់ធ្ង​រ​

​ខេត្តកំពង់ឆ្នាំង​៖ យុវនារី​ជា​សិស្ស​ថ្នាក់​ទី​១០​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​រថយន្ត​២​គ្រឿង​បុក​នាង កំពុង​ជិះ​ម៉ូតូ អូស​ជាប់​ក្រោម​រថយន្ត​ជាង​២០​ម៉ែត្រ​។ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​វេលា​ម៉ោង ៨ និង​៤០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលារ​ប្អៀ​រ​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ យុវ​សិស្ស​រងគ្រោះ​មានឈ្មោះ ឌឹ​ម មុនី​កែវ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ ក្រុងភ្នំពេញ រស់នៅ​ក្នុងភូមិ​ជ័យជំនះ ខ័​ណ្ឌ​ដូនពេញ ក្រុងភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-2022​។ ចំណែក​រថយន្ត​បង្ក ទី​១​ម៉ាក ឡុ​ច​ស៊ី​ស​ធន់​តូច ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3934 បើកបរ​ដោយ​ឈ្មោះ ឆាយ រំភើយ អាយុ ៤៤​ឆ្នាំ​រស់នៅ​ភូមិ​កុយ​ដាំ​រាំ ឃុំ​ដាំ​រាំ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ រថយន្ត​បង្ក​ទី​២​ម៉ាក ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z- 3442 បើកបរ​ដោយ​ឈ្មោះ វ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ មុនពេល​កើតហេតុ​យុវ​សិស្ស​រងគ្រោះ​បាន​បើក​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ជាមួយ និង​ម៉ូតូ​៣​គ្រឿង ទៀត​ត្រូវជា​បងប្អូន​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិសាត់​។ លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ឡុ​ច​ស៊ី​ស ដែល​បាន​បើក​ក្នុង​ទិស​បញ្ច្រាស់​គ្នា បាន​បើក​ជែង​រថយន្ត​ធំ​មួយគ្រឿង​ទៀត​ក្នុង​ទិស​ស្របគ្នា ក្នុងពេល​ម៉ូតូ​ជនរងគ្រោះ​ក៍បាន​បើក​មកដល់​ទន្ទឹមគ្នានេះ​ដែរ ហើយ​បាន​កៀរ​ម៉ូតូ​ដួល​មនុស្ស​ចូល​ក្រោម​ឡាន ខណៈ​នោះដែរ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​មួយគ្រឿង​ទៀត​បាន​បុក​គូថ​រថយន្ត​ឡិច​ស៊ី​ស អូស​ជនរងគ្រោះ​ចម្ងាយ​ប្រមាណ​ជាង​២០​ម៉ែត្រ ទើប​រថយន្ត​ឈប់​បណ្តាលអោយ​ជនរងគ្រោះ​បោក​ត្រឡប់ត្រឡិន និង​របួស​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ​៣​ម៉ូតូ​ទៀត បាន​បើក​ដេញតាម​ឃាត់​រថយន្ត​ឡិច​ស៊ី​ស​ដើម្បី ជួយសង្គ្រោះ ជនរងគ្រោះ​នៅក្រោម​រថយន្ត បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន មក​សង្គ្រោះបន្ទាន់​នៅ មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​។​

ដោយឡែក​រថយន្ត​បង្ក​ទាំង​២​គ្រឿង និង​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​រលាប្អៀរ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត​នាំយកមក កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា បណ្តាលមកពី​រថយន្ត​ឡិច​ស៊ី​ស​បើក ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ រំលោភ​លើ​ចំណែក​ផ្លូវ​ម៉ូតូ​របស់​ជនរងគ្រោះ ចំណែក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ បើក បរ​លឿន​ពេក​ជួប​ហេតុការណ៍​ជាន់​ហ្វ្រាំង​មិន​ជាប់ ទើប​បង្កអោយមាន​គ្រោះថ្នាក់ បែបនេះ​៕ ដោយ រិ​ទ្ធិ ជ័យ​

KA-24-04-2015-25 KA-24-04-2015-22 KA-24-04-2015-24 KA-24-04-2015-23​ ​ ​


http://ift.tt/1Kd4VUa
យុវតី​ជា​សិស្ស​ម្នាក់​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​២​គ្រឿង​កៀរ និង​បុក​បន្តកន្ទុយ​គ្នា​អូស​ក្រោម​រថយន្ត​ជាង​២០​ម៉ែត្រ​រងរបួស​ធ្ងន់ធ្ង​រ​ យុវតី​ជា​សិស្ស​ម្នាក់​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​២​គ្រឿង​កៀរ និង​បុក​បន្តកន្ទុយ​គ្នា​អូស​ក្រោម​រថយន្ត​ជាង​២០​ម៉ែត្រ​រងរបួស​ធ្ងន់ធ្ង​រ​ Reviewed by yim PH on 10:47 PM Rating: 5

Entertainment

ads
Powered by Blogger.