គ្រួសារសពយុទ្ធជនជាសមាជិកសមាគម៤គ្រួសារ បានទទួលថវិកាបេឡាសង្គ្រោះសមាគមអតីតយុទ្ធជនកម្ពុជា
ខេត្តកំពង់ឆ្នាំង៖ គ្រួសារសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាចំនួន ០៤ គ្រួសារនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ បានមកទទួលថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានប្រារព្ធធ្វើពិធីប្រគល់ជូននៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសប្បទាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរ និងមន្រី្តមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង និងគ្រួសារសមាជិកសមាគមជាច្រើនរូបទៀត។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ រាជជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ឋជន និងគ្រួសារដោយបានអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ឋជនដោយការគោរពដឹងគុណូបការៈ ដ៏ថ្លៃថ្លា របស់បងប្អូនដែលបានលះបង់កម្លាំងកាយចិត្តនិងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ និងប្រជាជន ជាមួយនិងការយកចិត្តទុកដាក់ដោះស្រាយជីវភាពខាងសម្ភារៈថវិកាជាបន្តបន្ទាប់ ព្រមទាំងផ្តល់កិតិ្តយស ការគោរព និងការថែរក្សារសេចក្តីថ្លៃថ្នូជូនអតីតយុទ្ឋជន។ គ្រួសារសពសមាជិកសមាគមដែលបានមក ទទួលប្រាក់ឧបត្ថមនៅពេលនេះមានចំនួន០៤គ្រួសារ ក្នុងនោះមានស្រុកកំពង់លែង១គ្រួសារ ក្រុងកំពង់ឆ្នាំង ១គ្រួសារ ស្រុកកំពង់ត្រឡាច១គ្រួសារ និងស្រុកសាមគ្គីមានជ័យ១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ ចំនួន៤លានរៀល ពីបេឡាមរណៈសង្គ្រោះ។
លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត និងលោក យី យ៉ូន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទាមានប្រសាសន៍ថា៖ លោកស្រី និងលោក សូមជូលរួមរំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសារ សពអតីតយុទ្ឋជនទាំងអស់ និងពិសេសបងប្អូនដែលមកទទួលថវិការមរណៈសង្គ្រោះនៅពេលនេះ ហើយក៏សុំអភ័យទោសផងដែរចំពោះការយឺតយ៉ាវក្នុងការប្រគល់ប្រាក់នេះ ប៉ុន្តែទន្ទឹមនិងការយឺតយ៉ាវនេះ យើងបានពន្លឿនការផ្តល់ប្រាក់ បានឆាប់ជាមុន និងបន្តអោយកាន់តែលឿនជាងនេះទៀត ព្រោះកាលមុនខ្លះចាំដល់៤ឆ្នាំ ក្រោយមកនៅសល់តែ ២ឆ្នាំ និងសព្វថ្ងៃនៅសល់ត្រឹមមួយឆ្នាំយើងបានទទួលប្រាក់បេឡានេះហើយ។ លោកស្រី និងលោក បានមាន ប្រសាសន៍បន្តថា៖ សមាគមបង្កើតឡើងមានការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋភិបាល ពិសេស សម្តេច ហ៊ុន សែនដែលសម្តេចក៏ជាអតីតយុទ្ឋជនម្នាក់ ធ្លាប់ឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាង ហេតុនេះហើយសម្តេចមិន ភ្លេចពីទុកលំបាករបស់បងប្អូនឡើយ ។
លោកស្រី ប៉ាល់ យឿន និងលោក យី យ៉ូន ក៏បានផ្តាំផ្ញើដល់ក្រុមគ្រសារសមាជិកសមាគម ដែលបាន មកទទួលថវិការមរណៈសង្គ្រោះថា៖ សូមបងប្អូនយកទៅប្រើប្រាស់អោយចំគោលដៅ ដើម្បីជាគោលប្រយោជន៍ ក្នុងការដោះបន្ទុកផ្សេងៗជាពិសេសក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះនិងប្រើប្រាស់ តាមការចាំបាច់នៅក្នុងគ្រួសាររបស់ខ្លួន។ ម្យ៉ាងវិញទៀត សូមបងប្អូនរក្សាទុកនូវសលាកបត្រទទួលប្រាក់នេះអោយបានត្រឹមត្រូវព្រោះសម្រាប់ជាប្រយោជន៍ ច្រើនណាស់ទុក្ខសំរាប់អោយកូនចៅជំនាន់ក្រោយមើលពីគំរូវីរៈភាពរបស់គាត់ដែលបានលះបង់ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។
លោស្រី ប៉ាល់ យឿន និងលោក យីយ៉ូន ក៏បានផ្តាំផ្ញើផងដែរដល់ថ្នាក់ដឹកនាំមន្ទីរមន្ត្រី និងសមគមត្រូវអនុវត្តតាម គោលនយោបាយសមាគមអោយបានត្រឹមត្រូវ។ត្រូវត្រួតពិនិត្យមុខសញ្ញាសមាជិកសមាគម ដែលបានទទួល មរណៈ និងត្រូវសហការជាមួយបេឡាជាតិ ក្នុងការប្រមូលប្រាក់បេឡាមរណៈសង្គ្រោះពីសមាជីករួចបង់ជូន គណៈអចិន្រៃ្តនៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាអោយបានទាន់ពេលវេលា៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1O7LT3L