ចោរលួចក្របី២នាក់កំពុងជិះម៉ូតូកៀងដេញក្របី៧ក្បាលពីក្រោយ លុះឃើញសមត្ថកិច្ចតាមប្រមាញ់ស្ទុះរត់ដូចខ្យល់ព្យុះស្ទើររបូតខោ តែក្របួចបានម្នាក់
ខេត្តមណ្ឌលគិរី៖ បុរស់ម្នាក់ជាប់សង្ស័យលួចក្របីរបស់ប្រជាពលរដ្ឋចំនួន៧ក្បាល ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកោះញែកឃាត់ខ្លួន និងរត់រួចម្នាក់ បន្ទាប់ពីមានបណ្តឹងបន្ទាន់មួយពីម្ចាស់ក្របី។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័ននោះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំណុចអូរចក់ភូមិទួល ឃុំអរបួន ស្រុកកះញែកខេតតណ្ឌលគិរី។
អធិការស្រុកកោះញែក កាន់ ពេញ បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់ក្របីក្នុងភូមិ ចំនួន ៧ក្បាល នោះ លោកបានបញ្ជាអោយកម្លាំងក្រោមឱវ៉ាតចុះ ស្វែងរកចាប់ខ្លួនពួកចោរនោះតែម្តង។ ខណៈនោះកម្លាំងរបស់លោកបានពើបប្រទះជនសង្ស័យ២នាក់ដែលកំពុងជិះម៉ូតូដេញក្របីពីក្រោយ លុះឃើញសមត្ថកិច្ចពួកគេបានដឹងខ្លួនបក្ខពួកគេក៏រត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម៉ូតូម៉ាកវ៉េវ១គ្រឿងពណ៌សំបកឥឡឹក។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ មេន នី អាយុ 45ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ បច្ចប្បន្នត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌគិរី៕ ដោយ ឦសាន២
http://ift.tt/1FAKxL0