Insurance

728x90

ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ក្នុង​ទីប្រជុំជន​ផ្សារ ឃុំ​ប៊ូ​ស្រា​ខេត្តមណ្ឌលគិរី សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វល់ចិត្ត​

​ខេត្តមណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កុំ​ពុង​គិតទុក​ព្រួយបារម្ភ​យ៉ាង ខ្លាំង​អំពី​សុវត្ថិភាព​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន​ជាពិសេស​កូនតូចៗ និង​ផ្ទះសម្បែង ចំពោះ​ឧប្បត្តិហេតុ នៃ​គ្រោះ​អគ្គីភ័យ​អាច​កើត ឡើង​ក្នុងពេល​ណាមួយ ខណៈ​ស្ថានីយ ប្រេងឥន្ធនៈ​ថ្មី​មួយកន្លែង កំពុង​សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ក្នុង​ទីប្រជុំជន​ឃុំ​ប៊ូ​ស្រា ផ្ទុយ​ពី​សារា​ចរណ៍​របស់ ក្រសួង​រ៉ែ និង​ថាមពល ប៉ុន្តែ​គេ​មិន​បានឃើញ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​រឿងនេះ​ទេ​។

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ស្ថានីយប្រេងឥន្ធនៈ​កំពុង​សាងសង់​នោះ​គឺ​នៅក្នុង​ទីប្រជុំជន​ដែលជា ផ្សារ ក្នុង​ឃុំ​ប៊ូ​ស្រា​តែម្ដង ដែល​ស្ថិត​ក្នុងភូមិ​ពូ​ទឺ​ត ហើយ​បើ​សង្កេត​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៅ​ទីតាំង​នោះ​ឃើញថា មាន ផ្ទះ​ឈើ​របស់​អាជីវករ លក់ដូរ​រាប់សិប​ខ្នង​ដែល​សាង់សង់​ជាប់ៗ​គ្នា នៅក្បែរ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ ដូច្នេះ​ប្រសិនបើ​មា ន​អគ្គីភ័យ​កើតឡើង ដោយ​ប្រការ​ណាមួយ​នឹង​ងាយ​ឆាបឆេះ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយក៏​មិនមាន​ឡាន​ពន្លត់​អគ្គី ភ័យ​មក​អន្តរាគមន៍​ទាន់ពេលវេលា​ដែរ ព្រោះ​ឃុំ​ប៊ូ​ស្រា​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ឯណោះ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានីយប្រេងឥន្ធនៈ​សាងសង់ នៅលើ​ទីតាំង​ដែលជា​ផ្សារ​នោះទេ ដោយ​ពួកគាត់​បានដាក់​ការសង្ស័យថា លោក នួន សារ៉ន អភិបាលស្រុក​ពេ​ជ្រា​ដា ប្រហែលជា​បាន​សើម​មាត់​សើម​-​ក​-​ហើយ​ទេ​ដឹង ទើប​មិនដែល​ឃើញ​វត្តមាន​របស់​មន្ត្រី​ស្រុក​ពេ​ជ្រា​ដា​ចុះមក​ពិនិត្យ​ស្ថា នី​យ​ប្រេងឥន្ធនៈ​ដែល​កំពុង​សាងសង់​នេះ​មួយដង​ផង​នោះ​? ។​

សូមបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​សារាចរ​ស្ដីពី សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយប្រេងឥន្ធនៈ លេខ ៤៦៥ .​រថ .​អ​ប្រក​.​សរ​ច របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​កំណត់ថា ស្ថានីយប្រេងឥន្ធនៈ​ត្រូវ​ស្ថិតនៅក្នុង​ទីតាំង​ដែលមាន​លក្ខណៈ ទូលំទូលាយ​គ្រប់គ្រាន់ ហើយ​ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​ត្រូវ​ស្ថិតនៅ​ចម្ងាយ​អប្បបរមា​៣៥​ម៉ែត្រ​ពី​ទីប្រជុំ​សាធារណៈជន រីឯ​ក្បាលដី​របស់​ស្ថានីយ​ប្រេង​វិញ ត្រូវមាន​ទំហំ​អប្បបរមា​២៥​ម៉ែត្រ ។ ផ្ទុយទៅវិញ​បើ​យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជា ពលរដ្ឋ​បាន​បញ្ជាក់ថា ក្បាលដី​របស់​ស្ថានីយប្រេងឥន្ធនៈ​ដែល​កំពុង​សាងសង់​ខាងលើ​មាន​ត្រឹម​១៥​ម៉ែត្រ​ប៉ុណ្ណោះ ហើយ ចំពោះ​ចម្ងាយ​អប្បបរមា​ពី​ទីប្រជុំ​សាធារណៈជន​វិញ​នោះ គឺ​ស្ថានីយប្រេងឥន្ធនៈ​នោះ​ស្ទើរតែ​ជាប់​ជញ្ជាំង​ជាមួយ​ផ្ទះ​អាជីវករ លក់ដូរ​តែម្ដង ។

​ជុំវិញ​ករណីនេះ លោក នួន សារ៉ន អភិបាលស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា << លោក​មិនទាន់​ច្បាស់​ទេ ព្រោះ​មេឃុំ​មិនទាន់​រាយការណ៍​ជូន ចាំមើល​លោក​សួរ​ទៅ​មេឃុំ​សិន >> ។​ ចំណែក​លោក​មេឃុំ​ប៊ូ​ស្រា​វិញ​បាន​ប្រាប់​អ្នកព័ត៌មាន​យើង​ថា លោក​បានដឹង​ចំពោះ​ការសាងសង់ ស្ថានីយ​ប្រេង​នេះ ដោយ​ម្ចាស់​ស្ថានីយ​បាន​រត់​ការណ៍​ដល់​ស្រុក​ហើយ ។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី បានអោយដឹងថា លោក មិនបាន​ដឹង​ពី​រឿងនេះ​ទេ រឿងនេះ​ខុសច្បាប់​ហើយ លោក​នឹង​ឲ្យ​មន្ត្រី​របស់លោក​ចុះទៅពិនិត្យ​។​

​ពលរដ្ឋ​រស់នៅក្នុង​ទីប្រជុំជន ផ្សារ​ឃុំ​ប៊ូ​ស្រា លើកដៃ​សំពះ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ចេញមក​ធានា និង​ជាពិសេស​ស្នើ​ឲ្យ​លោក​អភិបាលខេត្ត​មេត្តាជួយ​អន្តរាគមន៍​ឲ្យ​ម្ចាស់​សំណង់​ស្ថានីយប្រេងឥន្ធនៈ​នេះ​រក​ទីតាំង​សមស្រប​ដែល​អាច​បង្កា​គ្រោះ​អគ្គីភ័យ​បានក​ម្រឹត​ខ្ពស់ ចៀសវាង​ពួកគាត់​ជួប​មហន្តរាយ​នៅពេល​ខាងមុខ​៕ ដោយ ឦសាន​២

KA-28-04-2015-01 KA-28-04-2015-03 KA-28-04-2015-04 KA-28-04-2015-06


http://ift.tt/1HSysVc
ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ក្នុង​ទីប្រជុំជន​ផ្សារ ឃុំ​ប៊ូ​ស្រា​ខេត្តមណ្ឌលគិរី សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វល់ចិត្ត​ ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ក្នុង​ទីប្រជុំជន​ផ្សារ ឃុំ​ប៊ូ​ស្រា​ខេត្តមណ្ឌលគិរី សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វល់ចិត្ត​ Reviewed by yim PH on 3:51 PM Rating: 5

Entertainment

ads
Powered by Blogger.